លោក វ៉ា គឹមហុង៖ «តួលេខទឹកដីកម្ពុជាសព្វថ្ងៃ 181,035គ.មការ៉េ តែបើវាស់ជាក់ស្តែងបានប៉ុន្មាន ចាំគិតទៀត»

328

Messenger
បន្ទាប់ពី​​​​​​សម្ដេចហ៊ុន សែន នាយ​​ករដ្ឋមន្ត្រីនៃព្រះរា​​​​​​​ជា​​​​​​​​​​​​​​​​​ណាចក្រកម្ពុជា រួមជា​​​​​​​​​​មួយ​​​​​​​​​​​​​នឹង​ ឯកឧ​​​​​​​ត្តម​ង្វៀន សួនហ៊្វុក ​នាយ​​​​ករដ្ឋមន្ត្រីនៃសាធា​រណរដ្ឋសង្គមនិយ​ម​​​​​​វៀតណា​​​​​​​ម បាន​​​​​​​​​​​​​​​អញ្ជើញចូលរួម​នៅក្នុងសន្និសីទ និ​ងពិធីចុះហត្ថលេ​​​​ខា​​​​​​​​​ជាផ្លូវកា​​​​​​​​​​​​​​​​​រ​សន្ធិសញ្ញា​​​​បំពេញបន្ថែម​​​​​​​​​​​​​​​​​​​​​លើស​ន្ធិសញ្ញាកំ​​​​​​​​​​​​​​ណត់ព្រំដែ​​​​​​ន​​​​​​​​​​​​​​រដ្ឋឆ្នាំ១៩៨៥​​​​​​​​​​ និង​​​​​សន្ធិសញ្ញា​​​​​​​​បំពេញប​ន្ថែមឆ្នាំ២០​​​​​​​​​​​០៥ រវាងព្រះរាជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណាចក្រកម្ពុជា ​​​​​​​​​​និង​​​​​​​​សា​​​​​​​​​​​ធារ​​​​​​​​​​​​​​ណរដ្ឋសង្គមនិ​​​​​​​​​​​​​យម​​វៀត​​​​​ណា​​​​​​​​​​​​​​ម​​​​​​​កាល​ពី​​ទី៥ ​​​​​​​​​​​ខែតុ​​​​​​​​​​​​​​​លា ឆ្នាំ២០​​​​​​​​​​​​​​១៩​​​​​នេះ​​​​។

នៅថ្ងៃ​១០ ខែ តុលា ឆ្នាំ ២០១៩ នេះ​សមា​​ជិ​​​កឧត្តមក្រុមប្រឹក្សាពិគ្រោះ​និងផ្ដល់យោបល់ពីគ​ណបក្សខ្មែរក្រោក ចូ​លរួមប្រជុំ​ជាមួយ ឯឧ វ៉ា គឹមហុង ថ្នាក់ដឹ​កនាំប្រតិភូរបស់​​​​​​​​​​​អាជ្ញាធរជា​​​​​​​​​​​​​​តិទទួលបន្ទុកកិច្ចការព្រំដែ​​​​​​​​​​​​​​​ន ក្នុងក្របខ័ណ្ឌឧត្ត​​​​​​​​​​​​​​​​​​​​​មក្រុមប្រឹក្សាពិគ្រោះ​និងផ្ដល់យោបល់ អំពីបរិបទនៃ​ការកំ​​​​ណត់ព្រំដែន​​​​​​​​​​​​​​​​​​​​​​​គោ​​​​​​ករវា​​​​​​​​​​​​​​​​ងកម្ពុជានិង​វៀតណា​មក្នុងក្រប​ខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិ​គ្រោះនិ​​​​​​​​​​​​​​ងផ្ដល់យោបល់ នៅទីស្ដីការ​នាយ​​​​​​ករដ្ឋមន្ត្រី វិមា​​​​​​​​​​​​ន​​​​​​​​​​​​សន្តិភាព។

យោងទៅតាមរបាយការណ៍ ដែលបានលើ​​​​​​​​​​កឡើងដោយ​​​​​​​​​​​ គណ​​​​​​​​​​​​​​​​​​បក្សខ្មែរ​​​ក្រោក បានផ្សព្វផ្សាយនៅ​លើទំព័រហ្វេ​​​​​​​​​​​​​​សបុក រប​​​​​​​​​​​​​​​​​​​​​​​​​​​ស់លោកលោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង (William Guang) បានបង្ហាញថា ក្នុងកិច្ចប្រជុំសមាជិ​កឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ដែលមានលោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុងបានសួរសំនួរចំនួន៣ សំនួរ

សំនួរទី១ ៖ យេីងខ្ញុំសុំបង្ហាញតួលេខច្បាស់លាស់ចំពោះទំហំផ្ទៃក្រឡាដីរបស់ប្រទេសកម្ពុជា ព្រោះពលរដ្ឋដឹងថា ផ្ទៃដីសរុបគឺ ១៨១០៣៥ គីឡូមែត្រក្រឡា ។

ចំឡេីយ ៖ ឯឧ វ៉ា គឹមហុង បានឆ្លេីយថា គឺប្រទេសកម្ពុជាមានផ្ទៃដីសរុប ១៨១០៣៥ គីឡូមែត្រក្រឡា ដោយមិនបូកបញ្ចូលនិងដែនសមុទ្រនោះទេ ។ រាល់ទិន្នន័យផ្សេងទៀតគឺមិនយកជាការ ។

សំនួរទី២ ៖ បេីកំណ​ត់យ​​​​​​​​​​កផ្ទៃដីសរុប​​​​​​​​​​​​​ ១៨១០​៣​​​​​​​​​​​​​​​​​​​​​​​​​​៥ គីឡូមែត្រក្រឡាជាផ្ទៃដីសរុបរប​​​​​​​​​​​​ស់ប្រទេ​​​​​​​​​​​​​​​​​​​សកម្ពុជា ! តេីយ​​​​​​​​​​​​កមូ​​​​​​​​​លដ្ឋានអ្វីកំ​​​​​​​​​ណត់បេីព្រំដែនមិនទាន់ឯកភា​​​​​​​​​​​ពគ្នាផ​​​​​​​​​​​​​​ង ចុះប្រសិ​នពេ​​​​​​​​​លឯក​​​​​​​​​ភាព​​​​​​​​​​​​​​​​​បោះ​​​​​​​​​​​​​​​​បង្គោលព្រំដែនរួ​​​​​​​​​​​​ច ពេ​​​​​​​​​​លវាស់​​​​​​​​​​​បែ​​​​​​​​​​រជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​បា​​​​​​​ត់ដីក្រោម​​​​​ ផ្ទៃដីសរុប ១៨១០៣៥ គីឡូមែត្រ ក្រឡា តេីន​រ​ណាទទួល​​​​​​ខុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​សត្រូវ

ចំឡេីយ ៖ ឯឧ វ៉ា គឹមហុង បានឆ្លេីយ​ថា ផ្ទៃសរុប ១៨១០​​​​​៣៥ នេះ​​​​​​​​​​​​​​គឺសម្ដេចតេ​​​​​​​​​​​ជោបានឯក​​​​​​​​​​​ភាពអោ​​​​​​​​​​​​​​​​​​​​​​​​យប្រេី ហេីយប្រសិ​​​​​​​​​នជាវាស់ជាក់ស្ដែងទៅបា​នប៉ុន្មាន «ចាំគិ​​​​​​​​​តតាមក្រោយ​ទៀត»

សំនួរទី៣ ៖ តេីរាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍និងរៀបចំរបងព្រំដែនដែរឬទេ

ចំឡេីយ ៖ គម្រោងអភិវឌ្ឍន៍គឺរដ្ឋាភិបាលគ្រោងធ្វេីផ្លូវទាំងអស់តាមបណ្ដោយព្រំដែន

ពាក់ព័ន្ធនិង​បញ្ហាកោះត្រល់​​​​​ ឯឧ វ៉ា គឹ​​​​​​​​​​​​មហុង​​​​​​​​​​​​ បាននិយា​​​​​​​​​​​​​យក្នុងអង្គប្រជុំបង្ហាញ​ជាសញ្ញាថា ​«បេីយោ​​​​​​​​​​​ងតា​​​​​​​​​​​​​​​​​​មច្បាប់ស​​​​​​​​​​​​​​​​មុទ្រយេីង​​​​​​​​​​​​​​អាចប្ដឹងបាន​ ប្រសិនជា​​មា​​​​​​​​​​​​​​​​នរដ្ឋាភិបា​​​​​​​​​​​​លក្រោយ​​​​​​​​​​​​ណាមួយ​​​​​​​​​​​​ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចង់ប្ដឹងសេីររេី ​​​​​​​​​​​​​​​​​​​​​​​តែរឿងឈ្នះចា​​​​​​​​​​​​​​​​​​​​ញ់ជារឿង​​​​​​​​​​​​​​ផ្សេង​​​​​​ទៀត»

ប្រភពទាំងស្រុង៖ khmerthmey