(ព្រៃវែង): ព័ត៌មានបឋម ពីបងប្អូនអាជីវករនៅផ្សារដីក្រហមភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង
បុរសម្នាក់បានបេីកបររថយន្តសេរីទំនេីបមួយគ្រឿង ដែលបេីកបរដោយឈ្មោះ លាក់ សម្បត្តិ បានបេីករថយន្តចូលទៅក្នុងផ្សារ រួចក៌បានបេីកទៅប៉ះនឹងឥវ៉ាន់ ដែលបានដាក់លក់នៅក្នុងផ្សារ ធ្វើឲ្យរងការខូចខាត ជ្រុះរាយប៉ាយ ខូចខ្ទិចខ្ទីអស់.បន្ទាប់ពីបានប៉ះពាល់រួចជនបង្កបានបេីករថយន្តទៅបាត់ ដោយគ្មានទំនួលខុសត្រូវទាល់តែសោះ
តាមសំដីអាជីរករកក្នុងផ្សារបានអោយដឹងថា ដោយសារតែជននេះមានខ្សែរជា អធិការស្រុកព្រះស្តេច ទេីបបានជាប្រហេីន កោងកាចបែបនេះ ហេីយមិនថែមទាំងប៉ុណ្ណោះទៀត ជននេះក៌ធ្លាប់បាននិយាយថា ទេីសមុខអញ់ អញ់បុកអោយខ្ទេច ឥឡូវនេះបុកមែន …
ប្រភព: KPN News