ស៊ែរឲ្យគ្រប់គ្នាបានដឹងផង!! យានយន្តដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ និងពាក់ស្លាកលេខមិនប្រក្រតី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ផ្តេីមផាកពិន័យហើយ

4493

?សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

?ចាប់ផ្តេីមផាកពិន័យចំពោះ យានយន្ត ទោចក្រ-ត្រីចក្រយានយន្តដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ និងពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩

ដោយទទួលបានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទាំង១៤ នឹងចាប់ផ្តេីមធ្វេីការឃាត់ទុកបណ្តោះអាសន្ន និងធ្វេីការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះតទៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការណ៍គោរពច្បាប់ ដោយយកយានយន្តទៅធ្វេីស្លាកលេខ ដេីម្បីកុំអោយខាតពេលវេលា និងជៀសផុតពីការផាកពិន័យ

សូមអរគុណ !!!