ជប៉ុន ផ្អាកជើងហោះហើរ ចំនួន ១,២០០ នៅថ្ងៃសៅរ៍នេះ ដោយសារព្យុះកំណាច Hagibis

ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសជប៉ុននឹងលុបចោលជើងហោះហើរក្នុងស្រុកជាង ១,២០០ នៅថ្ងៃសៅរ៍ (ស្អែក) ដោយសារព្យុះ Hagibis ។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (Japan Airlines) នឹងលុបចោលជើងហោះហើរចំនួន ៥១៣ នៅទូទាំងប្រទេស ខណៈក្រុមហ៊ុនអាកាសចរណ៍ ANA (All Nippon Airways) នឹងលុបចោលជើងហោះហើរចំនួន ៤៩០ ដែលភាគច្រើនគឺចេញ/ចូល ព្រលាន Haneda និង Narita ។

ក្រុមហ៊ុនអាកាសចរណ៍ Skymark, អាកាសចរណ៍ Fuji Dream, អាកាសចរណ៍ AIRDO, ក្រុមហ៊ុន Jetstar, ក្រុមហ៊ុន AirAsia និងក្រុមហ៊ុនដំណើរអាកាសជប៉ុន (Japan Air Commuter) ក៏នឹងលុបចោលជើងហោះហើរមួយចំនួនផងដែរ។ ការលុបចោលជាអន្ដរជាតិរួមមានការហោះហើរចំនួន ១១២ របស់ ANA ចូល និងចេញពីព្រលាន Haneda និង Narita លើកលែងតែពេលព្រឹកព្រលឹម និងពេលល្ងាច។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (Japan Airlines) ក៏នឹងលុបចោលជើងហោះហើរអន្តរជាតិចំនួន ៧២ ផងដែរ ដែលភាគច្រើនចូល និងចេញពីព្រលាន Haneda និង Narita ដូចគ្នា៕​

ប្រភព៖ Khmer Note