ថ្ងៃចេញព្រះវស្សា ថៃ ហាមមិនឲ្យលក់គ្រឿងស្រវឹងមួយថ្ងៃពេញ ដើម្បីជាការគោរពព្រះពុទ្ធសាសនា

3075

ថៃ៖ នៅក្នុងថ្ងៃអាទិត្យទី១៣ ខែតុលា ខាងមុននេះគឺជាថ្ងៃពេញបូរមី ហើយបើសម្រាប់ប្រជាពលរដ្ឋដែលគោរពតាមសាសនាព្រះពុទ្ធវិញថ្ងៃនោះត្រូវជាថ្ងៃសីល និងត្រូវជាថ្ងៃចេញព្រះវស្សាផងដែរ។ កន្លងមកប្រទេសដែលកាន់សាសនាព្រះពុទ្ធមួយចំនួននៅលើពិភពលោកតែងមានការៀបចំផ្សេងៗគ្នាដើម្បីប្រារព្ធថ្ងៃដ៏ពិសេសនេះផងដែរ។

សម្រាប់ប្រទេសថៃដែលមានប្រជាពលរដ្ឋគោរព និងប្រតិបត្តិសាសនាព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួននោះបានប្រកាសថា ការលក់គ្រឿងស្រវឹងត្រូវតែហាមឃាត់ជាដាច់ខាតក្នុងរយៈពេល ២៤ ម៉ោងនៅក្នុងថ្ងៃមួយនេះ។ ការហាមឃាត់ត្រូវបានធ្វើឡើងចំពោះការលក់រាយ លក់ដុំនៅតាមតូប តាមផ្សារទំនើប លក់នៅក្នុងក្លឹបរាត្រី បា ខារ៉ាអូ និងគ្រប់ភោជនីយដ្ឋានទាំងអស់ផងដែរ។ ជាងនេះទៅទៀតនៅក្នុងថ្ងៃបន្ទាប់ពោលគឺនៅក្នុងថ្ងៃចន្ទ ទី ១៤ រដ្ឋាភិបាលថៃបានកំណត់ជាថ្ងៃឈប់សម្រាក់សាធារណៈ(Public Holiday) ទៀតផង។ សូមបញ្ជាក់ជូនថា នៅក្នុងថ្ងៃពិសេសៗដូចនេះនៅក្នុងព្រះបរមរាជវាំងថៃក៏មានការរៀបចំពិធីយ៉ាងធំក្រោមការចូលរួមរបស់ព្រះមហាក្សត្រថៃទៀតផង៕​

ប្រភព៖ Khmer Note