សាហាវមែន អាងអំណាចផ្កាយ៣ ចាប់សមាជិកឃុំដាក់គុក ព្រោះខឹងការពារពលរដ្ឋ មិនព្រមនៅខាងខ្លួន

214

លោក វិ​ល្លាម បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ នេះ​ទាក់​ទាង​នឹង​សំណុំរឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គាំ សារឿន ដែល​ត្រូវ​ពលរដ្ឋ​៩​ភូមិ​ជាង ១០០០​គ្រួសារ ប្ដឹង​ករណី​រំលោភ សជណ យក​ដី​នៅ​អាងទឹក​សាធារណៈ តំបន់​២ តំបន់​៣ របស់​រដ្ឋ​មក​ធ្វើ​អាជីវកម្ម បាន​មកដល់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជា​លើក​ទី​២​ហើយ បន្ទាប់ពី​ឧ​ត្ត​ម​សេនីយ៍​រូបនេះ បាន​ប្ដឹង​ចាប់​ក្រុមប្រឹក្សាឃុំ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​មួយរូប ដាក់​ពន្ធ​ធនាគា ដោយ​ក្រុមប្រឹក្សាឃុំ​នោះ​ត្រូវបាន​ពលរដ្ឋ​ជ្រើស​ជា​តំណាង​តវ៉ា​ប្រឆាំង​និង​លោក​ផ្កាយ​៣ ប្ដឹង​មក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ម្ដង​ហើយ ព្រោះ​ទ្រាំ​មិនបាន​នឹង​ការគាបសង្កត់​ជាច្រើន​ឆ្នាំ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​វីល្លាម បាន​បន្តថា ករណីនេះ​កើតឡើង​នៅ ឃុំ​ចំណារ​លើ ស្រុក​ស្ទោង​ខេត្តកំពង់ធំ ពលរដ្ឋ បាន​អះអាងថា វា​ជា​ភាព​អសកម្ម​របស់​រដ្ឋបាល​ខេត្ត ដែល​មិន​អនុវត្តន៍ សជណ របស់​រដ្ឋាភិបាល និង​បណ្ដោយ​ឲ្យ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គាំ សារឿន យក​តំបន់​អាងទឹក​សាធារណៈ​របស់​រដ្ឋ យកទៅ​ធ្វើ​អាជីវកម្ម​ជំរិត​យកលុយ ពី​ពលរដ្ឋ​ឲ្យ​គាត់​រងគ្រោះ​រាប់សិប​ឆ្នាំ​មកហើយ ពុំដែល​ទទួលបាន​ដំណោះស្រាយ​ទេ ដី​និង​អាងទឹក​របស់​រដ្ឋ គឺ​ពលរដ្ឋ​ទាំងអស់ ត្រូវ​ជន​ផ្កាយ​៣​នោះ​បង្ខំ​ឲ្យ​ជួល​ពី​គេ​ទៅវិញ នរណា​តវ៉ា​គឺ​ត្រូវគេ​លាប​ពណ៌​ថា​បក្សប្រឆាំង ហើយ​រករឿង​ដាក់គុក​ច្រ​វ៉ា​ក់ ខណៈដែល​ភូមិ​នោះ​គណបក្ស​ប្រជាជន ទទួល​សំឡេង​នាំមុខ​រហូតមក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ករណីនេះ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា កំពុង​សិក្សា​រក​អ្នកពាក់ព័ន្ធ អ្នក​ឃុបឃិត​បន្ថែមទៀត ដើម្បី​ទទួលបាន​តម្រុយ​ដាក់ជូន​ប្រមុខ​រដ្ឋាភិបាល ពិនិត្យ​ចាត់វិធានការ ។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ អ្នកយកព័ត៌មាន មិនអាច​ទំនាក់ទំនង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គាំ សារឿន សុំ​ការ​ភ្លឺ​បានទេ នៅ​ថ្ងៃទី​១២​ខែតុលា​នេះ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ CEN