ស៊ែរម្នាក់មួយ បើបងប្អូនធ្លាប់ជួបបញ្ហានេះ!! នាយក្រួចខឹងក្រុមហ៊ុន smart កាត់លុយសាហាវពេក បញ្ចូល 20$ ប្រើបាន ៤ថ្ងៃ ពេលខលសួរក្រុមហ៊ុន បុគ្គលិកថា “អត់ដឹងកាត់ថ្លៃអីផង!”

តារា​កំប្លែង​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN​ នាយ​ក្រូច​ បាន​ផ្ទុះ​ការរិះគន់​ដោយ​មិន​សំចៃ​មាត់ និង ទម្លាយ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​បន្ទាប់ពី​ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​Smart​ កាត់លុយ​អស់​ជិត​២០​ដុល្លារ ​ត្រឹម​រយៈពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ។ ខណៈ​មាន​មហាជន​ជាច្រើន ​ក៏​បាន​បង្ហាញ​ការរិះគន់​និង​គាំទ្រ​លើស​ម្តី​រិះគន់​របស់​នាង ក្រូច ផង​នោះ។

តារា​កំប្លែង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ នាយ ក្រូច បាន​សរសេរ​សារ​ពីរ​ដាច់ ដោយ​ឡែក​ពីគ្នា​បង្ហាញ​ទស្សនិកជន ​និង​អ្នកគាំទ្រ​ថា​ ត្រឹមតែ​៣​ថ្ងៃ​ក្រុមហ៊ុន​ស្មា​ត​(Smart)​ហូប​លុយ​អស់​ជិត​១៥​ដុល្លារ​ អត់​ដឹង​គាត់​កាត់​យកទៅ​ណា។ ក្រុមហ៊ុន​អើយ​បើ​កាត់​ដោយសារ​អ្វី​ប្រាប់​ផង​នេះ​លេខ​ទូរស័ព្ទ​ ៖ ០៧០ ៤២ ៩៥ ៩៦ ​ដាក់​ដាច់ៗ​អត់​បាន​តេ​(​ហៅ​ទូរស័ព្ទ​)​ទៅណា​អ្វី​តិច​សោះ សាំ​មែន​។​


ជាមួយ​គ្នា​នេះដែរ​ មកទល់​ថ្ងៃទី​១១ ខែតុលា តារា​កំប្លែង​នាយ ក្រូច ក៏បាន​ចេញ​សារ​មួយទៀត​ដែរ​ថា​ខឹង​ក្រុមហ៊ុន​ស្មា​ត​(Smart)​ណាស់​ដាក់​លុយ​៤​ថ្ងៃ​អស់​ជិត​២០​ដុល្លារ ​ដល់​យើ​ងខ​ល​សួរ​បែរ​ជា​ថា​គាត់​អត់​ដឹង​គាត់​បានតែ​ឆែក​អោយ​ទេ អត់​ដឹង​ខាង​ណា​អ្នក​កាត់ ចប់​បាត់​សួរ​ក្រុមហ៊ុន​ស្មា​ត​គាត់​ថា​អត់​ដឹង​ខាង​ណា​អ្នក​កាត់​ចប់​ឈប់​និយាយ​…..​។​

បន្ថែម​ពីលើ​នេះ​តារា​កំប្លែង​នាយ ក្រូច បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០១៩​ថា ​នាយ​ពិត​ជាមាន​អារម្មណ៍​ហួសចិត្ត​ខ្លាំង​ជាមួយ​ក្រុមហ៊ុន Smart ដែល​ត្រឹមតែ​រយៈពេល​៤​ថ្ងៃ​សោះ​កាត់លុយ​នាយ​អស់​ជិត​២០​ដុល្លារ​។​ នាយ​ថា ​នាយ​បញ្ចូល​កាត​ទូរស័ព្ទ​ម្តង​៥​ដុល្លារ ១​ដុល្លារ ១​ម៉ឺន​រៀល​ជា​បន្តបន្ទាប់​ប៉ុន្តែ​ដាក់​បាត់ៗ​ប្រហែលជា​ទូរស័ព្ទ​លួច​ឬ​ចេះ​លេប​លុយ​ហើយ​មើលទៅ​។​

នាយ ក្រូច បាន​បន្តថា​ ដោយសារតែ​ហេតុផល​នេះ​ ទើប​នាយ​បានសម្រេច​ព្យាយាម​ទូរស័ព្ទ​ទៅ​ក្រុម​ហ៊ុន​ស្មា​ត​(Smart)​ដើម្បី​សួរនាំ​បន្ថែម​ពី​ករណីនេះ​ពី​បុគ្គលិក​ដែល​បម្រើ​ផ្នែក​អតិថិជន​ប៉ុន្តែ​ពេល​ខ​ល​ចូល​បានដឹង​ដូច​ចិត្ត​តែម្តង​គឺ​ចម្លើយ​បានត្រឹមតែ​ថា​អត់​ដឹង​កាត់​ទៅលើ​សេវា​ឬ​ផ្នែក​អ្វី​នោះទេ​ពោល​គ្រាន់តែ​និយាយថា​មួយផ្នែក​កាត់​ទៅលើ​សេវាកម្ម​ធានា​រ៉ាប់រង​អាយុជីវិត​ដែលមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ស្មា​ត​តែប៉ុណ្ណោះ​។​

តារា​កំប្លែង​នាយ ក្រូច បានលើកឡើង​ទៀតថា​ នេះ​នាយ​មាន​សមត្ថភាព​ក្នុង​ការទិញ​កាត​បញ្ចូល​ចុះបើ​ប៉ះចំ​គ្នា​អ្នក​អត់​ឬ​កម្មករ​វិញ​តើ​នឹង​ពិបាក​យ៉ាងណា​បើសិនជា​គ្នា​ត្រូវការ​តេ​ហើយ​ដាក់​លុយ​អស់ៗ​បែបនេះ​អញ្ចឹង​។​ ដូច្នេះហើយ ​នាយ ​ក៏​សំណូមពរ​ឲ្យ​ខាង​អ្នកគ្រប់គ្រង​ផ្នែក​ក្រុមហ៊ុន​ស្មា​ត​(Smart)​ត្រូវតែមាន​ដំណោះស្រាយ​ចំពោះ​អតិថិជន​ខ្ពស់​មិនមែន​ពេល​បាត់​លុយ​ ហើយ​ទូរស័ព្ទ​ទៅ​សួរនាំ​បែរជា​ផ្តល់​ចម្លើយ​ថា ​អត់​ដឹង​កាត់​លើ​អ្វីមួយ​ឲ្យ​ច្បាស់​នោះទេ​។

នាយ​ថា​ ខ្លួន​ពិតជា​អន់ចិត្ត​ និង​អស់​ទំនុកចិត្ត​ខ្លាំង​លើ​ក្រុមហ៊ុន​ស្មា​ត (Smart)​ដែល​ប្រើ​វិធី​នេះ​បំបាក់​ទឹក​ចិត្ត​អតិថិជន​អ្នកគាំទ្រ​ និង​ប្រើប្រាស់​ណាស់ ដែល​មក​កាត់លុយ​ស្រស់ៗ​ដូច្នេះ​តែម្តង​។​

ជុំវិញ​រឿងរ៉ាវ​នេះដែរ​ កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃទី​១២​ ខែតុលា ឆ្នាំ​២០១៩​ មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​ខាង​ភាគី​ក្រុមហ៊ុន​ស្មាន​(Smart)​បាន​នៅឡើយ​ទេ​ ខណៈ​មាន​ទស្សនិកជន​ជាច្រើន​ក៏​បញ្ចេញ​ទស្សនៈ​រិះគន់ ​និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ស្មា​ត ​ត្រូវតែមាន​ដំណោះស្រាយ​លើ​ករណីនេះ​ជូន​អតិថិជន​ផង​នោះ​៕