ជាការពិតណាស់សត្វចង្រិតបំពង មិនត្រឹមតែមានរសជាតិឆ្ងាញ់ ស្រួយ នោះទេ តែវាថែមទាំងសំបូរទៅដោយសារធាតុប្រូតេអ៊ីន សារធាតុសរសៃដែលយើងពុំអាចរកបានពីផ្លែឈើ ឬបន្លែ នោះឡើយ។
សារធាតុប្រូតេអ៊ីនទទួលបានពីការហូបចង្រិត ជារបបអាហារដ៏សំខាន់ដែលរាងកាយយើងត្រូវការជាចាំបាច់។ រីឯ សារធាតុសរសៃវិញ ជាតម្រូវការនៃប្រព័ន្ធរំលាយអាហារក្នុងការស្រូបយកសារធាតុចិញ្ចឹម និងជំរុញដល់ការដឹកនាំកាកសំណល់ចំណីអាហារតាមផ្លូវរំលាយអាហារ។
ជាពិសេសចង្រិតថែមទាំងជួយ ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការដ៏ប្រសើរនៃប្រព័ន្ធរំលាយអាហារ ។បង្កឲ្យមានការវិវឌ្ឍន៍នៃកោសិកាមហារីក និងជំងឺធ្លាក់ទឹកចិត្តជាដើម។