សព្វថ្ងៃនេះជំងឺបាក់ទឹកចិត្ត ឬ Depression បានកំពុងតែរីករាលដាលលើជុំវិញពិភពលោក ដែលជំងឺនេះគ្រាន់តែជាជំងឺក្នុងផ្លូវចិត្ត និងផ្លូវអារម្មណ៍ តែបែរជាមានអាការធ្ងន់ធ្ងរប៉ះពាល់សុខភាពរាងកាយទាំងមូល ជាពិសេសសតិបញ្ញាស្មារតីតែម្តង។
ជាក់ស្តែងជំងឺមួយនេះបានសម្លាប់អាយុជីវិតមនុស្សស្ទើររាប់មិនអស់ក្នុងមួយឆ្នាំ! ដោយការធ្វើអត្តឃាតខ្លួនឯងព្រោះតែបញ្ហាផ្លូវចិត្តនេះតែម្តង ដោយក្នុងតំបន់អាស៊ីយើងនេះអាត្រាធ្វើអត្តឃាតដោយសារតែបញ្ហាផ្លូវចិត្តខ្ពស់ជាងគេបានទៅលើប្រទេសជប៉ុន និងកូរ៉េតែម្តង។
ដូច្នេះដើម្បីឱ្យជំងឺមួយនេះកាន់តែរាល់ដាលធំឡើងៗរហូតដល់ថ្នាក់ធ្វើអត្តឃាត យើងគួរស្វែងយល់ពិជំងឺនេះទាំងអស់គ្នាដូចខាងក្រោម៖
Depression ជាជំងឺមួយដែរចាស់ៗគាត់មិនយល់គាត់គិតថាវាគ្រាន់តែជារឿងធម្មតាៗ… រហូតយូរៗទៅវាក្លាយទៅជាការបាក់ទឹកចិត្តមានអារម្មណ៍ថាគ្មានអ្នកណាត្រូវការមនុស្សជុំវិញខ្លួនមិនយល់ពីយើង ចាប់ផ្ដើមចង់នៅម្នាក់ឯងមិនចូលចិត្តភាពរញ៉េរញៃមនុស្សច្រើនលាក់បាំងរឿងពិបាកចិត្តទុកតែម្នាក់ឯងខឹងមួរម៉ៅច្រើនមានពេលខ្លះគិតរហូតទាល់តែធ្វើអោយខ្លួនឯងមានអារម្មណ៍ថាពិបាកចិត្តអត់មូលហេតុ យូរៗទៅយើងអត់អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ។
យើងអត់ដឹងថាត្រូវធ្វើម៉េចទើបកុំអោយខ្លួនឯងគិតច្រើន យើងអត់ដឹងថាត្រូវធ្វើម៉េចទើបអាចបញ្ជាវាបាន រហូតធ្វើអោយយើងស្វែងរកវិធីងាយៗដើម្បីបញ្ឈប់វា តែងតែលេបថ្នាំងងុយដេករាល់យំដើម្បីកុំអោយគិតច្រើន លេបតាំងពីមួយគ្រាប់រហូតដល់3គ្រប់ដើម្បីអោយគេងលក់ ហើយតែងតែមានអារម្មណ៍គ្រាំគ្រាគ្រប់ពេល លែងចង់ចេញទៅណាមកណាចូលចិត្តភាពស្ងប់ស្ងាត់ បើសិនមនុស្សក្នុងគ្រួសារស្ដីបន្ទោសហើយយកទៅប្រៀបធៀបកូនគេ ឬត្រូវមនុស្សក្នុងគ្រួសារតែងតែមានបញ្ហាដោយសាតែយើង យូរៗទៅមានអារម្មណ៍ថាមិនចង់ធ្វើជាបន្ទុករបស់នណារម្នាក់ មានអារម្មណ៍ខ្លួនគ្មានតម្លៃ គិតអ្វីមិនចេញធ្វើអ្វីមិនកើតគ្មានកម្លាំងចិត្ត យូរៗទៅគិតថាសេចក្ដីស្លាប់ជាជម្រើសល្អបំផុត។
#អាការៈជំងឺបាក់ទឹកចិត្ត (Depression) :
១. ពិបាកចិត្តដោយគ្មានមូលហេតុ
២. គិតច្រើន
៣. ឧស្សាហ៍ឈឺក្បាល
៤. ឧស្សាហ៍ឈឺក្រពះ
៥. ចង្វាក់បេះដូងឧស្សាហ៍លោតញ៉ាប់
៦. ឆាប់ភ័យរន្ធត់ ឆាប់អន់ចិត្ត ឆាប់យំ
៧. ឧស្សាហ៍សុបិន្តអាក្រក់ ឫ សុបិន្តយូរៗ
៨. មានអារម្មណ៍ពិបាកចិត្តពេលស្តាប់បទ sad ដោយគ្មានមូលហេតុ
៩. ពេលខ្លះពិបាកដកដង្ហើម ឫ ថប់ដង្ហើម ដែលមានចំណុចខ្លះស្រដៀងនឹងជំងឺគាំងបេះដូងដែរ។
#វិធីព្យាបាល
១. អភ័យទោសឲ្យខ្លួនឯង៖ ការគិតពីកំហុសរបស់ខ្លួនឯង អាចធ្វើឲ្យអ្នក មើលពីជម្រើសមិនល្អមួយចំនួន ដែលអ្នកបានធ្វើ ហើយទទួលភាពបរាជ័យ។ វាគ្រាន់តែជាបទពិសោធន៍ ក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ ដូច្នេះសូមអភ័យទោសខ្លួនឯងហើយចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី។
២.សម្រាកឱ្យបានច្រើន៖ អ្នកក៏មិនចាំបាច់រំពឹងថា ខ្លួនអ្នកត្រូវតែជាមនុស្សអស្ចារ្យម្នាក់ ឬអ្នកត្រូវធ្វើអ្វីជាច្រើនដើម្បីផ្គាប់ចិត្តអ្នកដទៃ ដើម្បីគ្រាន់តែចង់ឲ្យអ្នកដទៃ មានមោទនភាពលើខ្លួនអ្នក។ សូមសម្រាកពីរឿងអស់នោះ ព្យាយាមទុកពេលឱ្យខ្លួនឯង ១ម៉ោង ឬ ៣០នាទីដើម្បីសម្រាកខួរក្បាលពីការគិតច្រើន។
៣. រកភាពរីករាយ៖ អ្នកអាចចំណាយពេលវេលា ២ ឬ៣ថ្ងៃ ដើម្បីធ្វើអ្វីមួយដែលដែលចង់ធ្វើ ដូចជាការចេញទៅខាងក្រៅ តុបតែងខ្លួនឱ្យស្រស់ស្អាត មើលកុន ឬស្វែងរកអ្វីដែលថ្មីៗធ្វើឱ្យខ្លួនរីករាយ។
៤ . កត់ត្រាលទ្ធផលល្អ៖ អ្នកអាចកត់ត្រាពីលទ្ធផលការងារដែលអ្នកបានធ្វើកន្លងមក អ្នកនឹងឃើញថាអ្នកជាមនុស្សពូកែ និងអស្ចារ្យម្នាក់ដែលអាចសម្រេចរឿងជាច្រើនបាន ដូច្នេះមានហេតុផលអ្វីដែលត្រូវបាក់ទឹកចិត្តនឹងរឿងថ្ងៃនេះ?
៥.គ្រប់គ្រងអារម្មណ៍ខ្លួនឯង៖ កុំធ្វើឱ្យខ្លួនឯងមានសម្ពាធ ខឹង ឆេវឆាវ ឬមានអ្វីប៉ះទង្គិចចិត្តអ្នកបានឱ្យសោះ ព្រោះទាំងនេះនឹងធ្វើឱ្យអ្នកកាន់តែមានសុខភាពផ្លូវចិត្តចុះខ្សោយ។ ដូច្នេះព្យាយាមអត់ធន់ គ្រប់គ្រងកំហឹង ធ្វើចិត្តឱ្យស្ងប់ និងរកភាពរីករាយឱ្យខ្លួនឯងប្រសើរជាង។
៦. រកមិត្តភក្តិ៖ ពេលពិបាកចិត្ត ការនៅស្ងៀមៗមិនមែនជារឿងល្អទេ វាកាន់តែធ្វើឱ្យអ្នកកើតទុក្ខទ្វេដង ដូច្នេះព្យាយាមរកមិត្តភក្តជជែក ឬនៅជាមួយមនុស្សជុំវិញឱ្យបានច្រើន ដែលពួកគេមិនត្រឹមតែមិនធ្វើឱ្យអ្នកឯកា តែពួកគេប្រហែលជាអាចផ្តល់ប្រឹក្សាយោបល់ឱ្យអ្នកបាន។ នៅពេលដែលអ្នកពិបាកចិត្ត អ្នកប្រហែលជាគិតដល់ ការនៅស្ងៀមៗម្នាក់ឯង ព្រោះមិនចង់ឲ្យអ្នកដទៃបារម្ភជាមួយបញ្ហារបស់អ្នក ពេលខ្លះអ្នកអាចនឹងគិតថា ប្រាប់ទៅក៏គ្មានអ្នកណាអាចជួយអ្នកបាន។ ជឿថាពេលខ្លះគ្រាន់តែបាននិយាយចេញមកក៏បានធូរស្រាលខ្លះដែរ។
៧. លើកទឹកចិត្តខ្លួនឯង៖ ក្រៅពីអ្នកដទៃ ការពិតមានតែអ្នកខ្លួនឯងនេះហើយដែលអាចជួយខ្លួនឯងបាន ចូលស្រលាញ់ខ្លួនឯង គិតពីសុខភាព និងផ្តល់កម្លាំងចិត្តខ្លួនឯងឱ្យហែលឆ្លងការលំបាកនេះឱ្យបាន។
ដកស្រង់: វេជ្ជបណ្ឌិតវ័យក្មេង