ស៊ែរបន្តផង!​ ​ត្រៀម​ខ្លួន​សប្ដាហ៍​ក្រោយ​ប៉ូលិស​ចាត់វិធានការ​ក្តៅហើយចំពោះ ម៉ូតូ ឡានអត់ស្លាកលេខ​​អាច​ជាប់នៅ​ប៉ុស្តិ៍​!

583

ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃនេះ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​រំឭក​ជា​ថ្មី​ដល់​អ្នករស់​នៅ​ក្នុង​​រាជធានី​ថា​ចាប់ពី​ថ្ងៃទី​២១ ខែ​តុលា ខាង​មុខនេះ​តទៅ រាល់​យានជំនិះ​ដែល​គ្មាន​ស្លាក​លេខ​នឹង​ត្រូវ​ពិន័យ និង​ឃាត់​ទុក​រហូត​ធ្វើស្លាក​លេខ​រួច​ទើប​ប្រ​គល់​ជូន​វិញ។


ការរឭក​ជា​ថ្មីនេះ​​ធ្វើឡើង​បន្ទាប់ពីមាន​សេចក្ដីជូន​ដំណឹង​ម្ដងរួច​ហើយ​កាលពី​ថ្ងៃទី១១​ ខែ​តុលា កន្លង​ទៅនេះ។ ក្នុង​សេចក្ដី​ជូនដំណឹង​នោះ​ សរសេរថា​រាល់​រថយន្ត ទោចក្រយានយន្ត និង​ត្រី​ចក្រ​យាន​យន្ត​ដែលគ្មាន​ស្លាក​លេខ​ ឬមាន​ស្លាក​លេខ​មិន​ប្រ​ក្រតី​ត្រូវ​រួសរាន់​ទៅ​បំពេញ​បែប​បទ​សុំ​ស្លាក​លេខឲ្យ​បាន​ត្រឹម​ត្រូវ​នឹង​ទាន់ពេល​វេលា។
បើ​តាម​សេចក្ដីជូនដំណឹង​ចាប់ពី​ថ្ងៃទី២១​ ខែ​​តុលា ឆ្នាំ២០១៩ ខាង​មុខនេះ ស្នងការដ្ឋាន​នគរបាលរាជ​ធានីភ្នំពេញ​នឹង​ត្រួត​ពិនិត្យ ចាប់​ឃាត់​ជា​បណ្ដោះអាសន្នយាន​ទាំងនោះ​ទុក និង​ធ្វើការ​​ពីន័យ​ រហូត​ទាល់តែ​ធ្វើ​ស្លាក​លេខ​រួច​ទើប​ឲ្យ​យក​ត្រឡប់ទៅ​វិញ។​ ការធ្វើ​ដូចនេះ​ស្នងការ​ដ្ឋាននគរ​បាល​រាជធានី​ភ្នំពេញ​ថា​ដើម្បី​ចូល​រួម​រក្សាសណ្ដាប់ធ្នាប់ សុវត្ថិ​ភាព​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សង្គម​ក្នុង​រាជធានី​ភ្នំពេញ។