កុំឆ្ងល់ថាហេតុអ្វី ភ្ញៀវទេសចរណ៍ធ្លាក់ចុះ!!​ ចរិតខ្មែរមួយចំនួន ហូបត្រង់ណាចោលត្រង់ហ្នឹង ហើយនាំគ្នានិយាយថាស្រលាញ់ណាស់ធម្មជាតិ!

75

បញ្ហាបរិស្ថាន ជាពិសេសសម្រាមនៅតាមរមណីយដ្ឋានធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាចំបងមួយដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមិនគួរមើលរំលង ព្រោះថារមណីយដ្ឋានធម្មជាតិទាំងនោះកំពុងត្រូវបានបំផ្លាញដោយសារតែខ្មែរមួយចំនួន តាមរយៈការបរិភោគម្ហូបអាហារនៅតាមព្រៃភ្នំ ក៏ដូចជាប្រាសាទផ្សេងៗ ដោយមិនចេះទុកដាក់សម្រាមអោយបានត្រឹមត្រូវ ពោលគឺថា ហូបត្រង់ណាចោលត្រង់នឹង។

ជារឿងហួសចិត្តមួយដែរគឺម្ចាស់គណនី Facebook ឈ្មោះថា Cross Thach Off-Road Racer បានបង្ហោះរឿងរ៉ាវពិតមួយនៅលើកំពូលភ្នំឧទ្យានជាតិគីរីរម្យ ដែលពោរពេញទៅដោយសម្រាម។ បងប្រុសបានរៀបរាប់ថា៖ “ខ្ញុំបាទ សូម អង្វរ ដល់ បងប្អូនដែលអវិជ្ជា មួយចំនួន បានទៅលេង កំសាន្តដល់ ទីតាំង ថ្មលយ លើកំពូលភ្នំឧទ្យានជាតិគីរីរម្យ ឈប់ប្រព្រឹត្ត អំពើដ៏ល្ងង់ខ្លៅបែបនេះទៀតទៅ បើតាមខ្ញុំឃើញពួកគាត់ទៅទីនោះ ភាគច្រើនគឺស្រទាប់យវវ័យទេ បើពួកគាត់ធ្វើបែបនេះ តើអោយប្រទេសយើងសង្ឃឹមអ្វីទៀត បើគ្រាន់តែសំរាមដែលពួកគាត់ ច្រាស់ហើយមិនចេះរៀបចំផងនឹង ? បើគេមកវិនិយោគវិញ តាំងបន្ទោសគេថា សម្បត្តិធម្មជាតិខ្មែរ ហេតុអីបានអោយគេគ្រប់គ្រង ? បើនៅតែភ្លើបែបៗនេះ មិនដឹងនាំគ្នាទៅលេងស្អីទៀតបើកន្លែងធម្មជាតិស្រស់បំព្រង ត្រូវបានក្លាយ ទៅជាកន្លែងគំនរសំរាម របស់ ពួកអវិជ្ជាចឹងទៅហើយ សូមបញ្ជាក់ថា មិនទើបតែឡូវៗទេ គឺបញ្ហានេះគឺកើតឡើងយូហើយ នៅតែមានសំរាម រហូតដល់រាល់ថ្ងៃនេះ”។ តើប្រិយមិត្តមានវិធីណាទេក្នុងការ ដោះស្រាយបញ្ហានេះ ? សូមផ្តល់ជាយោបល់ផង៕