ស្លឹកម្រះព្រៅមិនត្រឹមតែជាបន្លែ​ ឆាក្តៅឆ្ងាញ់នោះទេ​!! ប៉ុន្តែវាជាឪសថទិព្ធ ដែលអាចព្យាបាល ជម្ងឺកាចៗ បានរហូតដល់ទៅ​ ៦មុខឯណោះ

7826

ដើមម្រះព្រៅគឺជា រុក្ខជាតិដែលមានប្រសិទ្ធភាពបំផុតក្នុងការជួយព្យាបាលនិងការពារជំងឺ ថែមទាំងជួយដល់សុខភាពរបស់យើងទៀតផង។នៅក្នុងម្រះព្រៅគឺសំបូរទៅដោយសាធាតុមានប្រយោជន៍រាប់រយប្រភេទដែលជួយប្រឆាំងអុកស៊ីតកម្ម, ការពារមេរោគ វីរុស និង បាក់តេរីថែមទាំងជួយបង្កើនភាពស៊ាំក្នុងរាងកាយទៀតផង។ លើសពីនេះទៅទៀតវា ត្រូវបានគេចាត់ទុកថាជាភ្នាក់ងារជួយធ្វើឱ្យមានតុល្យភាពនៃដំណើរការ នានាក្នុងសាពាង្គកាយ ដោយជួយសម្របសម្រួលរាងកាយនៅពេលមានភាពតានតឹងផងដែរ។តើអ្នកមានដឹងទេថា ទឹកស្លឹកម្រះព្រៅស្រស់ត្រឹមតែ មួយស្លាបព្រាមានផ្ទុកដូចខាងក្រោមនេះ៖វីតាមីន K : 31 % វីតាមីន A : 6 %ម៉ង់ហ្គាណែស: 3%វីតាមីន C: 2 %កាល់ស្យូម: 1 %ប៉ូតាស្យូម: 1 %ម៉ាញេស្យូម: 1 %អាស៊ីដហ្វរិក: 1 %ម្រះព្រៅមិនត្រឹមតែមានសាធាតុចិញ្ចឹមច្រើនប៉ុណ្ណោះទេ ថែមទាំងអាចជួយព្យាបាលជំងឺជាច្រើនមុខដូចខាងក្រោម៖

បញ្ហាស្បែក(កើតស្រែង,កើតភ្លឺនិងជំងឺស្បែកផ្សេងទៀត)៖ បើយោងតាមការសិក្សាចេញពីប្រទេសថៃ បានរកឃើញថាលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគរបស់ម្រះព្រៅស្រស់ គឺអាចជួយព្យាបាលជំងឺស្បែកនិងព្យាបាលមុនបាន 3% ដោយគ្រាន់តែយកស្លឹកម្រះព្រៅទៅដាំជាមួយទឹកអោយពុះ ហើយឆ្ពុងជាការស្រេច។

មាត់និងធ្មេញ: អស់បារម្ភបញ្ហាក្លិនមាត់មិនល្អ, ការឆ្លងមេរោគនិងដំបៅក្នុងមាត់ដោយគ្រាន់តែ យកម្រះព្រៅមកទំពារបន្ទាប់ពីដុសធ្មេញរួច (ទំពាររយៈពេលប្រហែលជា2នាទី ក្រោយមកខ្ពុលមាត់ចេញអោយស្អាត)។

គ្រួសក្នុងតម្រងនោម: កិនស្លឹកម្រះព្រៅមួយក្ដាប់ លាយជាមួយទឹកឃ្មុំមួយពែង ហើយទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល6 ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។

ឈឺក្បាល: បុកស្លឹកម្រះព្រៅ លាយជាមួយម្សៅដើមចន្ទ៍ រួចមកបិទនៅលើថ្ងាស នឹងជួយបំបាត់បញ្ហាឈឺក្បាលជាមិនខាន។ក្អក និងឈឺបំពងក: ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក) ។លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក: បើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជីវសាស្រ្តនៃជំងឺមហារីកអន្តរជាតិបានអោយដឹងថាសារធាតុមេតាបូលីសដែលមាននៅក្នុងម្រះព្រៅ ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលប្រឆាំងនឹងជំងឺមហារីក។

ប្រសិនបើលោកអ្នកគិតថា អត្តបទនេះមានសារៈប្រយោជន៍ សូមប្រិយមិត្តជួយចែករំលែកអត្តបទនេះទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារផង ហើយគេហៈទំព័រយើងខ្ញុំនិងខិតខំរកអ្វីថ្មីៗមកចែកជូនប្រិយមិត្តអោយបានដឹងបន្ថែមទៀត!!!