ផ្លូវជាតិលេខ បី កំពុងស្ថាបនា ធ្វើឲ្យមានបញ្ហាមួយចំនួន សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដូចជាផ្លូវគ្រលុកខ្លាំង រលាក់ពិបាកធ្វើដំណើរ និងហុយពេលគ្មានភ្លៀង ជាក់ស្តែងយោងតាមគណនីហ្វេសបុករបស់បងប្រុសម្នាក់ដែលមានឈ្មោះ Ly Sy បានបង្ហោះអបជាមួយនឹងរូបថតមួយសន្លឹកដែលឃើញកូនគាត់ឈឺក្នុងពេទ្យ ដោយសារដីហុយនៅផ្លូវជាតិលេខបី និងគាត់អំពាវនាវឲ្យម្តាយឪពុកដែលរស់នៅលើផ្លូវជាតិលេខ ៣ ថែរក្សាសុខភាពកូនឲ្យបានល្អ៖
“ជាសារផ្ដាំផ្ញេីទៅអ្នកម្ដាយគ្រប់រូប ខ្ញុំរស់នៅលេីកំណាត់ផ្លូវជាតិលេខ3 ដែលជាផ្លូវកំពុងសាងសង់ វាមានរយ:ពេល1 ឆ្នាំជាងហេីយនៅមិនទាន់រួចរាល់ទេ ដោយរាល់ថ្ងៃពាក់ម៉ាស់ផង ស្រោចទឹកមុខផ្ទះផង ឡានបាញ់ទឹកផងនៅតែមិនបាត់ហ៊ុយ រីឯក្មេងៗតូចមិនចេះពាក់ម៉ាស់ទេ ដូចជាកូនខ្ញុំ គាត់ត្រូវស្រូបដីពីមួយថ្ងៃទៅមួយថ្ងៃ រលាកសួតចូលពេទ្យ ចេញពីពេទ្យមិនបាន1 អាទិត្យផង ត្រូវរលាកសួតម្ដងទៀត 1ឆ្នាំជាងមកនេះកូនខ្ញុំរលាកសួត 5ដងហេីយ ហេីយថ្ងៃនេះដែរគឺជាលេីកទី 6 ហេីយ ខ្ញុំសូមអោយអ្នកម្ដាយគ្រប់រូបមេីលថែកូនចៅអោយល្អដេីម្បីកុំអោយជួបបញ្ហាដូចខ្ញុំ សូមអរគុណ”៕
ប្រភព៖ Ly sy