ជួយស៊ែរបន្ទាន់!! កម្ពុជាត្រៀមទទួលព្យុះរន្ទះម្យ៉ាង ដែលមានលក្ខណៈស្រដៀងនឹងព្យុះនៅជប៉ុនកាលពីប៉ុន្មានថ្ងៃមុន

57

កាលពីពេលថ្មីៗកន្លងទៅនេះ មានការផ្ទុះព័ត៌មានមួយស្តីពីព្យះផ្គររន្ទះម៉្យាងដែលកំពុងធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ធ្វើអោយបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការស៊ែរផ្លូកទឹកផ្លូកដី។ បើមើលទៅតាមទំហំ និងទំរង់នៃព្យះនេះ គឺវាស្រដៀងទៅនឹងព្យុះយក្សកំណាច hagibis ដែល បានបោកបក់ទៅលើប្រទេសជប៉ុនកាលពីប៉ុន្មានថ្ងៃមុនទៅនេះ ដែលបានធ្វើអោយមនុស្សជាច្រើនស្លាប់ និងបាត់ខ្លួន។

ដោយយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ “Phnom Penh Mirror” បានបង្ហោះនូវខ្លឹមសារថា៖

“ព្យុះផ្គររន្ទះ កម្រិតខ្ពស់ និងបក់បោកមកដល់ភ្នំពេញពីចន្លោះ 30នាទី ទៅមួយម៉ោង ទៀត អាចនិងកើតឡើងនៅ​ចន្លោះម៉ោង 7 យប់នេះ

សូមបងប្អូន​មានការប្រុងប្រយ័ត្ន

Credit : ACCU”

ខណៈនេះយើងខ្ញុំមិនទាន់ដឹងថានេះជាព័ត៌មានច្បាស់ការនៅឡើយទេ ព្រោះមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីខាងមន្ត្រីជំនាញ រឺក្រសួងពាក់ព័ន្ធណាចេញសេចក្តីរាយការណ៍នៅឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាយើងខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាជនខ្មែរមេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីគ្រោះធម្មជាតិណាមួយដែលកើតឡើងដោយយថាហេតុ៕