បុរសម្នាក់សុំអង្វរមិត្តភ័ក្រ កុំហៅគាត់ផឹកទៀតទៅ!! ព្រោះឃើញរាងពីមុននឹងឥឡូវខុសគ្នាឆ្ងាយណាស់ សុខភាពក៏ខ្សោយហើយ ឡើងអាលែកហ្សីរោលកន្តួលពេញខ្លួន

57

បុរសម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះថា “Mario Pro” បានសរសេរបង្ហោះនៅរឿងឈឺចាប់ក្នុងចិត្តថា៖

“ផ្ញើរជូនបងប្អូន និងមិត្តភ័ក្រដែលបង្ខំខ្ញុំផឹក …

សូមមេត្តាអធ្យាស្រ័យដល់ខ្ញុំ ឈប់បង្ខំខ្ញុំទៀតទៅ បងប្អូនអើយមើលរូបរាងខ្ញុំពីមុន និងឥលូវនេះចុះ មើលទៅវាពិតជាគួរឲចង់សើចណាស់សំរាប់បងប្អូនទាំងអស់គ្នា តែខ្ញុំពិតជាឈឺចាប់ណាស់ ពេលខ្លះខ្ញុំដេកយំស្តាយរូបរាងខ្លួនឯងយ៉ាងស្ងៀមស្ងាត់ ដោយសារខ្ញុំខ្លាចបងប្អូនទាំងអស់គ្នាអន់ចិត្តដែលខ្ញុំមិនផឹកជាមួយ ជួនកាលខ្ញុំស្រវឹងស្ទើរដាច់ខ្យល់ស្លាប់ម្តងៗដោយសារតែកំដរបងប្អូនទាំងអស់គ្នាផឹក

កាលពីមុនគីឡូខ្ញុំតែ 71kg ប៉ុណ្ណោះ តែឥលូវនេះគឺ 115kg ហើយ ​គឺខ្ញុំលើសទម្ងន់រហូតដល់ 44kg ចំណែកគ្រឿងក្នុងរបស់ខ្ញុំវិញមិនដឹងទៅជាយ៉ាងណាហើយទេ ថ្លើមខ្ញុំពោរពេញទៅដោយជាតិពុល ឈាមខ្ញុំឡើងក្តៅ ស្បែកខ្ញុំឡើងអាលែកហ្សី រោលកន្តួលពេញខ្លួន សុខភាពខ្ញុំចុះខ្សោយ សមត្ថភាព និងការចងចាំរបស់ខ្ញុំក៏លែងមានភាពល្អប្រសើរ​ដូចមុន មុខចាស់ជាងអាយុ មិនដឹងថាថ្ងៃក្រោយខ្ញុំត្រូវប្រឈមនឹងជម្ងឺអ្វីខ្លះទេ ទុកថាបងប្អូនស្រលាញ់រាប់អានខ្ញុំ អាណិតខ្ញុំ

ព្រោះខ្ញុំចង់រស់ឲបានយូរអង្វែងទៅមុខទៀត ខ្ញុំមិនចង់ឆាប់ស្លាប់ដោយសារផឹកស្រាទេ កុំឲខ្ញុំផឹកអីខ្ញុំអត់ខឹងបងប្អូនទេ គឺខ្ញុំមានតែអរគុណ និងសប្បាយចិត្តទៅវិញទេ … ដោយក្តីគោរពអំពីខ្ញុំ សូមបងប្អូនយោគយល់ និងអនុគ្រោះ ?

ប្រភព៖ Mario Pro