លោកឈាង វុន ថានៅប្រទេសមហាអំណាចមួយចំនួន ក៏គេរកឃើញមានអ្នកជំងឺក្លែងក្លាយ ធ្វើ​ពុត​ជា​ឈឺដែរ

12

ក្រោយ​ផ្ទុះ​ប្រតិកម្ម​រិះគន់ ជុំវិញ​ការលើកឡើង​ថា កម្មករ​ធ្វើ​ពុត​ជា​ឈឺ ដើម្បី​កេង​បន្លំ​យកលុយ​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ធ្វើឲ្យ​បាត់បង់​ចំណូល​រដ្ឋ​នោះ លោក​ឈាង វុន កាលពី​ថ្ងៃ​ទី​០៤ ខែតុលា បាន​ចេញមុខ បកស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ដោយ​លោក​បាន​អះអាងថា លោក​មិន​បាន​ចោទប្រកាន់​កម្មករ កម្មការិនី​ទាំងអស់ ឃុបឃិត​កេងប្រវ័ញ្ច​លុយ​រដ្ឋ​នោះ​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​គ្រាន់តែ បាន​លើក​ក្នុង​ស​ន្និសិទ​សារពត៌មាន អំពី​ការពិភាក្សា​ក្នុងគណ​:​កម្មា​ធិ ការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​បាន​ជជែក​គ្នា ពី​បញ្ហា​សន្តិសុខ​សង្គម ដោយ​មាន​មតិ​លើកឡើង​ពី​ការបាត់បង់​ថវិការដ្ឋ ប្រាក់​របស់​កម្មក​រក​ម្មការិនី និង​ថៅកែ ដែល​បាន​បង់​ចូល​ក្នុង​ហិប​នៃ​របប​សន្តិសុខ​សង្គម ព្រោះ​មាន​ការ​ស៊ុំគ្រលំ​គ្នា ពី​មន្ត្រី​ពេទ្យ និង​មន្ត្រី​បេឡា រួម​ទាំង​កម្មក​រកម្ម​ការិនី​មួយចំនួន ដែល​ធ្វើ​ពុត​ជា​ឈឺ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ​រដ្ឋសភា​រូបនេះ បានលើកឡើង​ពី​ការសង្កេត និង​ស្រាវជ្រាវ នៅ​ប្រទេស​មហាអំណាច​មួយចំនួន ដូចជា​ប្រទេស​បារាំង សហរដ្ឋអាមេរិក កាណាដា អ៊ីតាលី អូស្ត្រាលី អេស្ពាញ បានបង្ហាញ​ថា អ្នក​កេងប្រវ័ញ្ច​មូលនិធិ នៃ​របប​សន្តិសុខ​សង្គម ចេញមក​ពី​តួអង្គ​ខិលខូច​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ក្នុង​ប្រព័ន្ធ​តែម្តង ក្នុងនោះ​មាន​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– អ្នកជំងឺ​ក្លែងក្លាយ រឺ​ភូតកុហក​។​

– វេជ្ជបណ្ឌិត​ដែល​ស៊ុំគ្រលំ​ចេញ​លិខិត​ឲ្យ​ឈប់សម្រាក និង​បញ្ជាក់​ជំងឺ និង​តម្រូវការ​ថ្នាំពេទ្យ​។​

– មន្ត្រី​បេឡា​នៃ​របប​ធានា​សន្តិសុខ​សង្គម​ខ្លះ​។​

​លោក​ឈាង វុន បន្ថែមថា ការរកឃើញ​តាម​ការស្រាវជ្រាវ​នេះ​បានបង្ហាញ​ថា ក្រសួង​ការងារ​និង​ក្រសួង​សង្គមកិច្ច ដែល​ទទួលខុសត្រូវ​ផ្ទាល់​លើ​បញ្ហា​នេះ បាន​ស្រាវជ្រាវ​រកឃើញ​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នេះ តាមរយ​:​ឈ្មោះ​វេជ្ជបណ្ឌិត និង​ឈ្មោះ​អ្នកជំងឺ​ដដែលៗ ព្រមទាំង​ចំនួន​ដ៏​ច្រើន​នៃ​ការឈឺ​របស់​អ្នកជំងឺ​ម្នាក់ៗ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថា នៅពេល​ដែល​កើត​មាន​បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​កម្មករ​និ​យោ​ជិក ន​យោជក សហគ្រាស មន្ត្រីរាជការ និង​អ្នក​ធ្វើការ​ទាំងអស់ ជួប​ការលំបាក បាត់បង់​នូវ​របប​ធានា​សង្គម ដែល​ខ្លួន​ត្រូវ​ទទួល​។ ដូច្នេះ​យើង​ត្រូវ​នាំគ្នា​ការពារ និង​អនុវត្តិ​ដោយ​យកចិត្តទុកដាក់ និង​ស្មោះត្រង់​បំផុត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួររម្លឹកថា លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​០២ ខែតុលា បាន​លើកឡើង​ថា ប្រាក់​ចំណូល​រដ្ឋ ត្រូវបាន​បាត់បង់ តាមរយៈ​ការឃុបឃិត​ក្លែងបន្លំ ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើ​ពុត​ជា​ឈឺ ដើម្បី​ទទួល​បាន​ការ​ឈប់សម្រាក​ពី​ការងារ​។ លោក​ថា គ្រូពេទ្យ និង​អ្នកជំងឺ​ឃុបឃិត​គ្នា ដោយ​ការ​ចែក​លុយ ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដោយ​គ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការព្យាបាល​។ ហើយ​ការធ្វើ​ពុត​ជា​ឈឺ​នេះ ក៏​ធ្វើឲ្យប៉ះពាល់​ដល់​សហគ្រាស រោងចក្រ មួយចំនួន​ផង​ដែរ ដោយសារ​បាត់​បង់កម្លាំង​ពលកម្ម​។ ការលើកឡើងនេះ បានធ្វើឲ្យមេដឹកនាំសហជីព និងកម្មករ-កម្មការិនីជាច្រើន ផ្ទុះប្រតិកម្ម និងទាមទារឲ្យលោកឈាង វុន បង្ហាញភស្តុតាង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​