មុនសម្រេចចិត្តចាក់ Filler សូមអានអត្ថបទនេះសិន!! ប្រយ័ត្នស្តាយក្រោយ កែកុនលែងបាន

98

Filler ឆាប់ស្អាត តែក៏ឆាប់វិលមករកសភាពដើមវិញដែរ !

និយាយឲសាមញ្ញ ងាយស្តាប់ Filler ជាសារធាតុធម្មជាតិឬសារធាតុដែលគេផលិតឡើង ដើម្បីចាក់បន្ថែមត្រង់ច្រមុះឲស្រួច ត្រង់ចង្ការឲមានរាង V ត្រង់បបូរមាត់ឲមានភាពទាក់ទាញ ចាក់ត្រង់កន្លែងណាដែលមានស្លាកស្នាម ឬត្រង់ស្នាមជ្រួញផ្សេងៗតាមតម្រូវការ។ filler មានច្រើនប្រភេទ តែគេនិយមប្រើមាន៥ប្រភេទដែលអាចមានប្រសិទ្ធភាពពី១ឆ្នាំ ២ឆ្នាំ ឬយូររហូតដល់៥ឆ្នាំ។

តាមរយៈការស្រាវជ្រាវបានបង្ហាញថា filler ដែលមានប្រសិទ្ធភាពបានកាន់តែយូរ កាន់តែមានផលរំខានច្រើនទៅថ្ងៃមុខ ហើយនេះមិនមែនជាជម្រើសដ៏ប្រសើររបស់គ្រូពេទ្យផ្នែកសម្ភស្សឡើយ។

ផលរំខានធម្មតាៗខ្លះៗដែលកើតមានក្រោយពេលចាក់filler អាចមានដូចជា ក្រហម ហើម រមាស់ ជាំនៅត្រង់កន្លែងដែលចាក់ តែវានឹងបាត់ទៅវិញនៅ១ទៅ២សប្តាហ៍ក្រោយ។ ប៉ុន្តែផលរំខាន ធ្ងន់ធ្ងរដែលអាចកើតមានដែររួមមាន ការឆ្លងមេរោគ ការធ្លាយសារធាតុfillerចេញមកត្រង់មុខម្ជុលដែលចាក់ មានដុំនៅជុំវិញកន្លែងដែលចាក់ហើយចាំបាច់ត្រូវវះកាត់ចេញ

សារធាតុfiller ផ្លាស់ទីពីកន្លែងមួយទៅមួយដែលធ្វើឲខូចរូបរាងដែលចង់បាន មានរបួសត្រង់សរសៃឈាម ខ្វាក់ភ្នែក ឬងាប់កោសិកាដោយសារស្ទះសរសៃឈាម។

ប្រភព៖ Pharmacist Beauty Page