ទីបំផុតអតីតព្រលានយន្តហោះនៅ ខេត្តកោះកុងជិតលេចជារូបរាងហើយ ក្រោយការចុះផ្ទាល់របស់ឧកញ៉ាលីយ៉ុងផាត់និងក្រុមហ៊ុនចិន

27

កាលពីថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០១៩នេះ អ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមការងាររបស់ក្រុមហ៊ុនយក្សចិន បានចុះផ្ទាល់ទៅកាន់ ខេត្តកោះកុង នៃអតីតទឹកដីប្រលានយន្តហោះ​ ដែលត្រូវគេបោះបង់ចោលជាច្រើនឆ្នាំមកហើយ ។ដែលជាហេតុបញ្ហាញឱ្យឃើញថាផែនការនៃការកែលម្អលើគម្រោងគេបំបរបង់ចោលនេះនឹងអាចលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខានឡើយ។

​ឧកញ៉ា លី យ៉ុងផាត់ ដែលមានស្រុក​កំណើត ​នៅ​ក្នុង​ខេត្ត​កោះកុងផ្ទាល់និង ​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល ល្បីល្បាញ និង​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​​នេះ បានធ្វើការចុះទៅដល់ទីតាំងនៃប្រលានយន្តហោះចាស់ដោយមាន សមាជិករបស់ក្រុមហ៊ុនយក្ស Union Development Group ទៅជាមួយផង។ ក្នុងគោលបំណង ដើម្បីត្រួតពីនិត្យស្ថានភាពនៃប្រលានយន្តហោះចាស់ក្នុង ​ទំហំ​ដី​៧៥០​ហិកតា នៃស្រុក​បទុម​សាគរ។ គួររំលឹកផងដែរថា សម្រាប់គម្រោងនេះ មានការប៉ានស្មានទុកថានឹងចំណាយទុនសរុបប្រមាណ ៣៥០លានដុល្លារអាមេរិក ហើយគម្រោងនៃការកែលម្អឡើងវិញនេះ នឹងអាចបញ្ចប់នៅឆ្នាំ២០២០ទៅឆ្នាំ២០២១ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា អាកាសយាន​ដ្ឋាន​ប៉ោយប៉ែត​ បាន​ចាប់ផ្ដើម​សិក្សា​ឡើងវិញហើយ​បន្ទាប់ពី​បាន​ផ្អាកដំណើរការ​អស់រយៈពេលជាង​ ​១១ឆ្នាំ​តាមរយៈការ​វិនិយោគរបស់ ​​PAI​ ​លើ​ផ្ទៃដី​ ​៣០០​ ​ហិ​ក​តា​ក្នុង​សង្កាត់​និមិត្ត​ ​ក្រុង​ប៉ោយប៉ែត នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ពី​ ​៤០​ ​ទៅ​ ​៥០​ ​លាន​ដុល្លារអាមេរិក។នេះក៏ដោយសារតែការ​មើលឃើញ​ពី​សក្តា​នុ​ពល​នៃ​ការអភិវឌ្ឍ​នៅ​ប៉ោយប៉ែត​នាពេលបច្ចុប្បន្ន ហើយក៏​ជាទី​ក្រុងជាប់​ព្រំដែន​សំខាន់​ ​ស្ថិតនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ​និង​ប្រទេស​ថៃផងនោះ។