ពិតជាអភិបាលខេត្តគំរូមែន!! សាកគិតស្រម៉ៃមើល នៅពេលដែលផ្កាសាគូរ៉ា រាប់រយដើមដែលដាំតាមផ្លូវក្នុងទីរួមខេត្តត្បូងឃ្មុំ ចេញផ្កា តើរូបភាពនោះស្អាតយ៉ាងណា?

67

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ដឹកនាំមន្ត្រីរាជការ ដាំដើមផ្កាសាគូរ៉ា រាប់រយដើមតាមផ្លូវភ្លោះ ក្នុងរដ្ឋបាលខេត្ត ដើម្បីបរិស្ថានធម្មជាតិ និងលើកសម្រស់ទីរួមខេត្តថែមមួយកម្រិតទៀត។
ដោយតាមគម្រោងនឹងមានការដាំផ្កាប្រភេទនេះ និងដើមផ្កាចម្រុះ ក៍ដូចជារុក្ខជាតិផ្សេងៗទៀត រហូតដល់ប្រមាណ១ម៉ឺនដើមឯណោះ។

ឯកឧត្តមបណ្ឌិត បានថ្លែងបញ្ជាក់ថា ក្រៅពីដាំផ្កាជាច្រើនប្រភេទហើយនោះ ដើមផ្កាសាគូរ៉ានេះ ធ្វើការដាំបន្ថែមឡើងដើម្បីលើកកម្ពស់បរិស្ថាន និងសោភ័ណភាព គឺក្រោយដើមផ្កានេះធំពេញរូបរាង មានផ្កាដ៍ស្រស់ស្អាត ដែល​ប្រជាជនជប៉ុន ក៍ដូចជាគ្រប់ប្រទេសទូទាំងពិភពលោក ដែលបានស្គាល់ពីសម្រស់ដើមផ្កានេះ ពិតជានឹងផ្តល់សោភ័ណភាពថ្មីប្លែកមួយកម្រិតទៀត ព្រមទាំងសម្រាប់លម្អទីប្រជុំទីរួមខេត្ត ជាពិសេសទាក់ទាញភ្នែក អន្ទងចិត្តភ្ញៀវទេសចរក្នុងខេត្ត ក្នុងស្រុក និងក្រៅស្រុកមកទស្សនាកំសាន្ត បាននាពេលរដូវផ្កានេះបង្អួតសម្រស់ ដែលជាការលើកមុខមាត់ថ្មី លើកទឹកដីខេត្តកូនពៅ។

សូមរំលឹកថា បន្ថែមលើសពីនេះ ចំពោះការលើកកម្ពស់បរិស្ថាន និងសោភ័ណភាពខេត្ត ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែដឹកនាំមន្ត្រីរាជការ សិស្សានុសិស្សចុះសម្អាតបរិស្ថាន ក្នុងតំបន់រដ្ឋបាលខេត្ត និងតាមបណ្តាក្រុងស្រុកជុំវិញខេត្ត ព្រមទាំងណែនាំប្រជាពលរដ្ឋ និងអាជីវករប្រមូលសម្រាមទុកដាក់ឲ្យបានត្រឹមត្រូវ ជាពិសេសធ្វើការដាំកូនឈើជាបន្តបន្ទាប់ ដើម្បីបរិស្ថានផង និងជាគម្របបៃតងដ៍រឹងមាំសម្រាប់មនុស្ស និងធម្មជាតិ៕

ប្រភព:ប្រជាជនខេត្តត្បូងឃ្មុំ