ឌីជេ ណាណា បានរៀបរាប់កាលពី១៥ឆ្នាំមុន នាងជិះត្រឹមម៉ូតូ ឆាលី ទៅជួបភ្ញៀវ តែថ្ងៃនេះនាងប្រែក្លាយជិះរថយន្ត Toyota Innova 2020

36

បងប្អូនប្រិយមិត្ត និងមហាជនជាច្រើន ជាពិសេសមិត្ដៗយុវវ័យ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ប្រាកដជាធ្លាប់បានស្គាល់រួចមកហេីយនៅ ឌីជេ ណាណា ដែលរូបអ្នកនាងគឺជាបុគ្គលមួយរូបដ៏មានឈ្មោះល្បីល្បាញ ដែលតែងតែលេចមុខនៅ តាមបណ្តាញសង្គមហ្វេសប៊ុក វិទ្យុ ជាមួយនឹងការនិយាយអំពីរឿងស្នេហា ក៏ដូចជាការនិយាយលេីកទឹកចិត្តចំពោះស្រ្តី ដែលបាក់ទឹកចិត្ដ និងបានរងគ្រោះដោយសារស្នេហាផងនោះ។

យ៉ាងណាមិញ ក្រោយពេលរៀបការបានប្រហែល ៩ខែមកនេះ ជីវិតគូររបស់ ឌីជេ ណាណា ផ្ទាល់ គឺរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល និងការងារកាន់តែរីកចម្រើនរហូតដល់អ្នកនាង ខិតខំតស៊ូទិញបានរថយន្ដមួយគ្រឿងម៉ាក TOYOTA Innova ស៊េរីឆ្នាំ២០២០ ដែលមានតម្លៃរហូតទៅដល់ 54,800$ ឯណោះ។

ទន្ទឹមនឹងភាពជោគជ័យ និងការខិតខំប្រឹងប្រែងតស៊ូមិនដែលបោះបង់នេះ ឌីជេ ណាណា ក៏បានបង្ហោះសារមួយឃ្លាដ៏មានអត្ថន័យ សម្រាប់ជាការលើកទឹកចិត្ដទៅដល់មិត្ដៗយុវវ័យ ដែលមានខ្លឹមសារថា៖”កាលពី១៥ឆ្នាំមុន ខ្ញុំជិះម៉ូតូឆាលីនៅជួបភ្ញៀវ ទៅធ្វើការ ទៅចូលរួមកម្មវិធី ថ្ងៃនេះខ្ញុំជិះ ToyotaInnova2020។ ជីវិតខ្ញុំមានដល់ថ្ងៃនេះ ព្រោះខ្ញុំមិនធ្លាប់អស់សង្ឃឹមឡើយ ទោះពេលជីវិតកំពុងលំបាកប៉ុណ្ណាក៏ដោយ។ បើខ្ញុំធ្វើបាន អ្នកក៏អាចធ្វើបានដូចគ្នា។ សូមកុំអស់សង្ឃឹមឲ្យសោះណា”៕