សូមចូលរួមរំលែកទុក្ខផង…ក្មេងស្រីបានស្លាប់បាត់បង់ជីវិត ដោយសារតែស្លាក់គ្រាប់មៀន…

43

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ratha FC បានបង្ហោះសារទាំងអារម្មណ៍ក្តុកក្តួល លាយលំជាមួយនឹងទឹកភ្នែក ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ ចាកចេញឆ្ងាយ ឆ្ងាយគ្មានថ្ងៃនឹងវិលត្រឡប់វិញ ហើយការចាកចេញមួយនេះបានបន្សល់នូវភាពឈឺចាប់ដល់ក្រុមគ្រួសារ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា “ថ្ងៃនេះគ្រួសារ ខ្ញុំមានទុក្ខជាទំងន់ ដោយកូនជាទីស្រលាញ់ បានលាចាកលោក ចោល ខ្ញុំហើយ សូមកូនទៅកាន់សុគតិភពណា មានជាតិក្រោយធ្វើជាកូនប៉ា ទៀតណាកូនឆ្លាតរបស់ប៉ា។ ម្ចាស់គណនីហ្វេសប៊ុកបានបន្តឲ្យដឹងទៀតថា “អោយប៉ាកាត់ចិត្តមិចបានបើកូនទៅចោលប៉ាលឿនម្លឹង កូនសំលាញ់ប៉ា ប៉ាអស់ទឹកចិត្ត និងប្រឹងទៀតហើយ ប៉ាប្រឹងរាល់ថ្ងៃដើម្បីតែកូនលូវកូនទៅចោលប៉ាហើយ ប៉ាស្រលាញ់កូនណាស់កូនឆ្លាតរបស់ប៉ាកើតជាតិណាណា ធ្វើជាកូនប៉ាទៀត ណាកូនសំលាញ់”។

ក្រោយពីមានការសួរជាច្រើនពីសំណាក់បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Him Nimol បានបញ្ជាក់ឱ្យដឹងថាកុមារីរូបនេះ គាត់ស្លា ប់ដោយសារតែ ស្លាក់គ្រាប់មៀន”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានសម្តែងការសោកស្តាយ និងសូមឲ្យក្មួយទៅកាន់សុគតិភពផងចុះ៕