(មានវីដេអូ) ជួយស៊ែរក្រែងលោមានអ្នកចិត្តបុណ្យជួយគាត់! ទារិកាទើបតែកើតពេលនេះក្តៅខ្លួនខ្លាំងរហូតដល់ហើមពោះ ចំណែកម្តាយសសៃខ្ចីត្រូវប្តីរត់ចោលទៀត

23

មានការចែករំលែកពេញបណ្តាញសង្គមនូវករណីមួយគួរឲ្យអាណិតអាសូរ ដោយស្ត្រីម្នាក់ទើបតែបានសម្រាលបានកូនស្រី ប៉ុន្តែបែរជាត្រូវប្តីគ្មានទំនួលខុសត្រូវរត់ចោល ចំពេលដែលកូនទើបនឹងកើតឈឺគ្រុនក្តៅ រហូតដល់ថ្នាក់ហើមពោះ ឃើញហើយគួរឲ្យអាណិតអាសូរជាពន់ពេក។ ដោយពេលនេះម្តាយដែលកំពុងកូនខ្ចី គ្មានថវិកាសម្រាប់ព្យាបាលកូន និងចិញ្ចឹមជីវិតរស់នៅសព្វថ្ងៃ ហើយទារិកាកម្សត់ក៏ត្រូវបានគេបញ្ជូនយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Kitty Kanya បានសរសេររៀបរាប់ថា៖ “អាណិតណាស់ ទារិកាកើតមកក្តៅខ្លួនខ្លាំងហើមពោះ ម្តាយត្រូវប្តីរត់ចោលកូនខ្ចីគ្មានអ្នកកំដរ គ្មានលុយមើលកូនទេខាងពេទ្យអោយបញ្ជូនទៅគន្ធបុប្ផា តែមិនព្រមបញ្ជូនព្រោះអត់លុយហើយគ្មានអ្នកកំដរ ត្រដរទុកកូនស្រី អោយទៅជាបែបនេះ។ ជួយShare ក្រែងលោមានអ្នកចិត្តបុណ្យជួយគាត់បន្តទៀត ។ បងប្អូនជួយគ្នាផង!! លេខទំនាក់ទំនង : 010808889 (លេខពេទ្យ)”៕

ប្រភព៖ Kitty Kanya , khmernote