នៅចាំំអត់ធ្លាប់តែប្រកែកថារូបកាត់ ត ឥលូវស្រីស្នេហ៍របស់​ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង ព្រមសារភាពនៅថ្ងៃនេះ ក្រោយលោកសង្ឃដោះដៃ

42

រឿងរ៉ាវព្រះសង្ឃលួចលាក់មានស្រីស្នេហ៍ ខុស​វិន័យ ចាក​សិក្ខាបទ ផ្ទុះរឿងអាស្រូវពេញបណ្តាញសង្គម Facebook ហើយប្រកែកថាមិនស្គាល់គ្នា និងប្រកាសថារូបថតទាំងអស់គឺជាការកាត់ ត ដើម្បីធ្វើបាបតែប៉ុណ្ណោះនោះ ពេលនេះស្រីស្នេហ៍របស់ ព្រះចៅអធិការ​វត្តពោធិ៍​ចិន​តុង ដែលធ្លាប់តែប្រកែកថាគ្មានទំនាក់ទំនងនឹងគ្នា ហើយមិនស្គាល់គ្នាថែមទៀតនោះ បានសារភាពនិងទម្លាយការពិត ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលម្តងទៀត។

ព្រះចៅអធិការ​វត្តពោធិ​ចិន​តុង ព្រះនាម ភិក្ខុ វ៉ា​ន វ​ន្នី ត្រូវបានអាជ្ញាធរ និង​មន្ដ្រី​ជំនាញ បាន​បើក​ការ​ប្រជុំ​បន្ទាន់​មួយ ក្រោយ​មានការ​បែកធ្លាយ​រូបភាព​មិន​ប្រក្រតី នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនា កន្លងទៅនេះ ដោយមានការចូលរួមក្រោម​អធិបតីភាព ព្រះ​ធម្ម​បញ្ញា​មុនី សែ​ម សុភា ព្រះ​អនុគណ​ស្តីទី​ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ត្រី​សង្ឃ និង​ភាគី​ពាក់ព័ន្ធ នៅ​សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ គេនៅចាំបានថាកាលគ្រានោះ ភិក្ខុ វ៉ា​ន វ​ន្នី បាន​មាន​សង្ឃដីកា​ថា រូបភាព​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ មិនមែន​ជា​រូប​ពិត​ទេ គឺ​ត្រូវ​បាន​គេ​កាត់ត ដើម្បី​បង្អួច​កិត្តិយស​របស់​ព្រះ​អង្គ និង​តម្លៃ​ព្រះពុទ្ធ​សាសនា​ ខណៈដែលកញ្ញា លប ធីតា ដែលជាម្ចាស់រូប ថានាងពុំ​មាន​ទំនាក់ទំនង អ្វី​ជាមួយ​លោកសង្ឃ​អង្គ​នេះ​ទេ ហើយ​រូបថត​ទាំងនោះ ក៏​មិនមែន​ជា​ការ​ពិត​ដែរ គឺ​អ្នក​ដែល​បង្ហោះ​នោះ មាន​ចេតនា​បរិហារកេរ្តិ៍​បង្អួច​កិត្តិយស​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ។ ស្រាប់តែថ្មីៗនេះកញ្ញា លប ធីតា ដែលមាន Facebook ឈ្មោះថា Jou Mary បានទម្លាយរូបថតភិក្ខុ វ៉ា​ន វ​ន្នី ជាមួយនឹងសារមួយឃ្លាថា៖

“អូនជាអ្នកទិញអោយបង បងថាស្រឡាញ់អាវនឹងឆាតអោយអូនទិញអោយទុកពាក់ពេលបងសឹកទៅតែឡូវមិចក៏បងធ្វើដាក់អូនចឹងអូនលែងមានន័យសំរាប់ហើយមែនបង អគុណគ្រប់យ៉ាងសំរាប់កាបោកប្រាស់ អគុណព្រំលិខិតដែលធ្វើបាពខ្ញុំ កំសត់កំរជាមួយគ្នាជិតមួយឆ្នាំមានទាំងផ្អែមបានទាំងជូរចត់ ដោះស្រាយបង្ហារជាមួយគ្នា ពេលចប់រឿងបានសឹកបងបោះបង់អូនចោល ព្រោះជឿគ្រួសារបង អគុណមេរៀនជីវិត” ដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាកាលគ្រាមុននាងបានបដិសេធចំពោះរូបថត និងទំនាក់ទំនងជាមួយ ភិក្ខុ វ៉ា​ន វ​ន្នី ថាមិនធ្លាប់ស្គាល់គ្នា ប៉ុន្តែស្រាប់តែឥលូវបែរជាប្រើពាក្យអូនបងពេញៗមាត់ទៅវិញ ក្រោយពេលខាងប្រុសដោះដៃ៕

ប្រភពទាំងស្រុង https://khmernote.tv