ប្រេនៗជំពាក់លុយគេមិនសង!! តារាល្បីប្រុសស្រីពីររូបត្រូវបានម្ចាស់ហាងលក់ទូរស័ព្ទទំនើបផុសរូបរឿងជំពាក់លុយអត់សង

59

អុញនោះ! តារាល្បីប្រុសស្រីពីររូបត្រូវបានម្ចាស់ហាងលក់ទូរស័ព្ទទំនើបផុសរូបរឿងជំពាក់លុយអត់សង

ភ្នំពេញ៖ ម្ចាស់ហាងលក់ទំនើបមួយកន្លែងបានធ្វើការបង្ហោះរូបភាពតារាប្រុសស្រីពីររូបដែលជំពាក់លុយអត់សង មានរយះពេលជាច្រើនខែឆ្នាំមកហើយចំពោះការបង់រំលោះទូរស័ព្ទ ហើយពួកគេទាំងពីរតែងតែគេចវេសក្នុងការសងដោយបិទទូរស័ព្ទ និងប្លុកហ្វេសបុកម្ចាស់បំណុលជាដើម។

យោងតាមគណនីហ្វេសបុកឈ្មោះ Sin Hor បានបង្ហោះ និងសរសេររៀបរាប់ទាំងស្រុងថា៖ “ថ្ងៃនេះចង់ផុសមុខidolយើងទាំងពីរជំពាក់លុយអត់សង?ខ្ញុំបានផុសហៅមកសងលុយម្តងហើយថាសងតែគ្មានសងអី100៛
ធ្វើហ្ចឹងខ្ញុំមានអារម្ភណ៍ថាប្រហើនឆុយម្រាយហើយគេគិតអីហ្នឹង។លើកនេះផុសមិនសម្រួលឬលុបទេអត់សងលុយទាំងអស់អត់លុបបងប្អូនជួយគិតមើលបង់រំលស់ទូរស័ព្ទអត់បង់ជិត1ឆ្នាំហើយBlockហ្វេសបុក ខលមិនលើក ទាក់ទងមិនបានគឺថាគេមិនខ្វល់?ខ្ញុំផុសបែបហ្នឹងមិនមែនខ្ញុំផុសចង់បង្ខួចឈ្មោះគេតារាឬចង់ល្បីអ្វី នោះទេគឺពីព្រោះតារាទាំងពីរដួងនេះប្រហើនពេកជំពាក់លុយគេមិនសងលុយគេ? ផុសទារលុយ#តោះShareអោយIdol
យើងទាំងពីរបានដឹងផងមកសងលឿន។

ចំពោះករណីនេះម្ចាស់ហាងលក់ទូរស័ព្ទខាងលើនេះមិនបានបញ្ចេញឈ្មោះតារាទាំងពីរដួងនោះទេ ដោយគ្រាន់តែបង្ហោះរូបភាព ដើម្បីចង់បានការសងលុយវិញលឿនតែប៉ុណ្ណោះ៕

ប្រភព Sin Hor