ស្មានតែខ្លាំង!! ផ្ទុះការរិះគន់ខ្លាំងពេក អាជ្ញាធរ ព្រមប្រគល់ឈើដែលព្រះសង្ឃកាប់ក្នុងវត្តវិញ និងចូលបច្ច័យ១លានរៀលបន្ថែម

12

ចាក់​ចំ​បេះដូង មិត្ត​អ្នកអាន​នឹង​ពលរដ្ឋ ជាពិសេស​ព្រះសង្ឃ យ៉ាងខ្លាំង​ដោយ លទ្ធផល​ចេញ​មក​គួរ​ជាទី​មោទនៈ សម្រាប់ អាជ្ញាធរ​ខេត្តសៀមរាប យើង​នេះ គឺ​បន្ទាប់ពី លោក​ទា គឹម សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​បង្ហោះ​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​របស់លោក នៅវេលា​ម៉ោង ២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា ដោយ​ពិនិត្យឃើញ​ថា វត្ត​កំពុង​សាងសង់​កុដិ និង​ដោយមាន​ការ​ស្នើសុំ​បិណ្ឌបាត​ពី​ព្រះសង្ឃ​និង គណៈកម្មការ​អាចារ្យវត្ត សមត្ថកិច្ច​បានសម្រេច​ប្រគេន​ឈើ​ទៅ​ព្រះសង្ឃ​នៅ​(​វត្ថ​អធ្វា​) វិញ​និង​បាន​ចូល​បច្ច័យ​សាងសង់​កុដិ​ចំនួន​មួយ​លាន​រៀល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ហ្វេ​ស​បុក នោះ​បន្ត​ថា ដោយមាន​សេចក្ដីរាយការណ៍​ពី​ករណី​កាប់​ដើមឈើ នៅ វត្ត​អធ្វា ស្ថិត​ក្នុង​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២និង​២៦​នាទី កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង ដែល​មាន​ទីតាំង​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ សមត្ថ​កិច្ច​បាន​ប្រទះឃើញ ឈើ​អារ​រួច ប្រភេទ​ឈើទាល​ចំនួន ៤៦​សន្លឹក​និង​ឈើមូល ចំនួន ០២ កំណាត់។ ដោយពេល​វេលា​យប់​ជ្រៅ និង​ទីតាំង​កើតហេតុ​ក្រៅ​បរិវេណ​វត្ត​ពុំ​មាន​អ្នកទទួលខុសត្រូវ សមត្ថកិច្ច សម្រេច​ដឹកជញ្ជូន​វត្ថុ​តាង មក​រក្សា​ទុកជា​បណ្តោះ​អាសន្ន​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​នៅ​ទីតាំង​ជាក់​ស្តែង ព្រះសង្ឃ​ព្រះនាម ភ្លឿ​ន រ័ត្ន ព្រះ​គ្រូសូត្រស្តាំ តំណាង​ព្រះចៅអធិការ​វត្ត មាន​សង្ឃដីកា​ថា ការ​កាប់​ដើមឈើ​ទាល ០១ ដើម​នេះ ដោយសារ​ដើមឈើ​នេះ​ត្រូវ​រន្ទះបាញ់ ចាប់​ផ្តើម​ងាប់ និង​មាន​មែក​ឈើ​មួយ​ចំនួន​បាក់​ធ្លាក់​មក​ដី អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ប៉ុន្តែ​គណៈកម្មការ​អាចារ្យវត្ត ពុំបាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ។ ដោយ​ពិនិត្យ​ឃើញ​ថា វត្ត​កំពុង​សាងសង់​កុដិ និង​ដោយមាន​ការ​ស្នើសុំ​បិណ្ឌបាត​ពី​ព្រះសង្ឃ​និង គណៈកម្មការ​អាចារ្យវត្ត សមត្ថកិច្ច​បានសម្រេច​ប្រគេន​ឈើ​ទៅ​ព្រះសង្ឃ​វិញ​និង​បាន​ចូល​បច្ច័យ​សាងសង់​កុដិ​ចំនួន​មួយ​លាន​រៀល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នោះ​ដែរ ព្រះសង្ឃ គណៈកម្មាធិការ​វត្ត​និង​ពុទ្ធបរិស័ទ ជុំវិញ​វត្ត បាន​សម្តែង​ការ​ត្រេកអរ​យ៉ាង​ខ្លាំង និង​បាន​ថ្លែងអំណរគុណ​ចំពោះ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប​និង​អាជ្ញាធរខេត្ត យ៉ាង​ខ្លាំង​ដែល​បាន​ជួយ​ដោះស្រាយ និង​ជួយ​សម្រួល​ការ​លំបាក​ក្នុង​វត្ត​អធ្វា នេះ​ផងដែរ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ កម្ពុជាថ្មី