ជាការពិតណាស់ កាលពីសម័យបុរាណ ខ្មែរយើងសម្បូរទៅដោយមន្តអាគម និងយន្តជាច្រើន ដែលនេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនក្រៅពីក្បួនសឹកពូកែដែលធ្វើឱ្យទ័ពខ្មែរខ្លាំងពូកែ អាចយកឈ្នះគូសត្រូវទាំងទីជិតទីឆ្ងាយ ព្រមទាំងពង្រីកបានទឹកដីយ៉ាងធំធេង មានឈ្មោះថា « ចក្រភពអង្គរដ៏រុងរឿង»។
តែក្រោយពីមានសង្គ្រាមរ៉ាំរ៉ៃ សត្រូវបរទេសឈ្លានពាន និងបានលួចយកតម្រា ក្បួនច្បាប់ខ្មែរ រួមទាំងការបាត់បង់អ្នកប្រាជ្ញផងនោះ ប្រទេសខ្មែរយើងបានធ្លាក់ចុះដុនដាបជាបន្តបន្ទាប់ ឯក្បួនពិសេសមួយចំនួនបានបាត់បង់ក្នុងភ្លើងសង្គ្រាមផង ដោយចោរឈ្លានពានផង ធ្វើឱ្យមរតកថ្លៃថ្លារបស់ខ្មែរបាត់បង់ស្ទើរតែស្រុងដល់សព្វថ្ងៃ។
ជាក់ស្តែងក្បួនតម្រាខ្មែរ ត្រូវបានគេដឹងថាធ្លាក់ទៅលើដៃប្រទេសជិតខាងជាច្រើន ជាពិសេសប្រទេសថៃតែម្តង តាមរយៈធម៌ យន្ត និងការចារផ្សេងៗជាភាសាខ្មែរយើង។ បើងាកមួយរយៈនេះវិញ រូបភាពអាវយន្តក្នុងកម្មវិធីប្រដាល់ថៃមួយបានធ្វើឱ្យខ្មែរមួយចំនួនភ្ញាក់ផ្អើល ព្រោះតែអក្សរយន្តសុទ្ធតែជាអក្សរខ្មែរ ហើយប្រទេសថៃគេបានអភិរក្ស និងថែរក្សាបានយ៉ាងល្អទៀតផង។
ចុះនាមជាកូនខ្មែរយើងបានអភិរក្ស និងថែររក្សាបានអ្វីខ្លះហើយ?