(មានវីដេអូ) ក្តៅៗ! សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឲ្យដេញថ្លៃជាថ្មី តែត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ចូលរួម​

14

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឲ្យដេញថ្លៃជាថ្មី តែត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ចូលរួម​។ ការប្រកាសនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

ដោយសម្តេចបានសង្កត់ធ្ងន់ថាការដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឱ្យដេញថ្លៃជាថ្មី ដោយសារតែក្រុមហ៊ុនតែមួយមិនអាចប្រមូលសំរាមនៅក្នុងក្រុងភ្នំពេញមានប្រសិទ្ធភាពឡើយ ដោយត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ៕

ប្រភព khmernote