ជប៉ុន ជួបគ្រោះទៀតហើយ! ផ្ទួនៗតែម្តង ព្យុះកំណាចមិនទាន់ផុតស្រួលបួលផង ពេលនេះជប៉ុននឹងត្រូវប្រឈមនឹងព្យុះនាំទឹកភ្លៀង ២ បន្ថែមទៀត

8

មន្រ្តីអាកាសធាតុជប៉ុនកំពុងព្រមានពីលទ្ធភាពទឹកជំនន់ថ្មីៗ ដែលអាចកើតមាននៅក្នុងតំបន់ដែលរងការវាយប្រហារពីព្យុះទីហ្វុង Hagibis ខណៈពេលដែលព្យុះត្រូពិក Neoguri កំពុងខិតជិតប្រទេសនេះ។ ទីភ្នាក់ងារឧតុនិយមនិយាយថា គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃច័ន្ទ ព្យុះ Neoguri ស្ថិតនៅភាគអាគ្នេយ៍នៃកោះ Tanegashima នៅភាគនិរតីនៃប្រទេសជប៉ុន និងធ្វើដំណើរទៅភាគឦសានក្នុងល្បឿន ៤៥គីឡូម៉ែត្រ/ម៉ោង។ ខ្យល់បក់ល្បឿនរហូតដល់ប្រហែល ១១០គីឡូម៉ែត្រ/ម៉ោង កំពុងបក់នៅជិតចំណុចកណ្តាលរបស់វា ជាមួយនឹងខ្យល់កន្ទ្រាក់ល្បឿនប្រហែល ១៦០គីឡូម៉ែត្រ/ម៉ោង។

ព្យុះនេះត្រូវបានគេរំពឹងថា នឹងធ្វើដំណើរតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន បន្ទាប់ពីប្រែទៅជាប្រព័ន្ធសម្ពាធទាបនៅយប់ថ្ងៃច័ន្ទ ឬក្រោយមកទៀត។ ខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗអាចនឹងកើតមាននៅផ្នែកជាច្រើននៃភាគខាងកើត និងខាងលិចនៃប្រទេសជប៉ុនរហូតដល់ថ្ងៃអង្គារ។ ក្នុងរយៈពេល ២៤ម៉ោង ទឹកភ្លៀង ៣០០មីលីម៉ែត្រ ត្រូវបានគេរំពឹងទុកនៅ Tokai, ២០០មីលីម៉ែត្រ នៅ Kansai និង ១៥០មីលីម៉ែត្រ នៅ Shikoku និងកោះ Izu ។ ភ្លៀងបន្ថែមទៀតត្រូវបានព្យាករណ៍នៅ ២៤ ម៉ោងបន្ទាប់។ មន្ត្រីអាកាសធាតុក៏បាននិយាយដែរថា ព្យុះទីហ្វុងឈ្មោះ Bualoi ទំនងជានឹងចូលទៅកាន់កោះ Ogasawara ចន្លោះពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ និងទៅដល់ដែនទឹកភាគខាងកើតនៃទីក្រុង Kanto នៅថ្ងៃសៅរ៍៕​ ប្រភព៖ Khmer Note