នេះហើយលទ្ធផល ម្ទេសពេក ជូរពេក ផឹកពេក ដេកយប់ជ្រៅពេក បាយអត់ទៀងពេក រហូតរលាកក្រពះធ្ងន់ធ្ងរក្អួតមកឈាម ក្អកមកឈាមរាល់ថ្ងៃ

39

សុខភាពពិតជាសំខាន់ ហើយមនុស្សគ្រប់រូបពិតជាមិនចង់ឲ្យខ្លួនមានជម្ងឺឈឺថ្កាត់ឡើយ ប៉ុន្តែពួកគេនៅតែមិនអាចមានទម្លាប់ល្អក្នុងការទទួលទានអាហារ ឬមានរបបអាហារឲ្យបានត្រឹមត្រូវ។ ជាការពិតថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវអ្នកលេងបណ្តាញសង្គមម្នាក់ បានធ្លាក់ខ្លួនឈឺក្រពះ ដោយសារតែមានរបបអាហារមិនត្រឹមត្រូវ ថែមទាំងផឹកស្រា និងជាពិសេសគេងយប់ជ្រៅបាយទឹកមិនទៀងទាត់។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Mo Za បានសរសេររៀបរាប់ថា៖ “គ្មានអីស្រណោះខ្លួនជាងដេកពេទ្យឈឺម្នាក់ឯងទេ ក្អួតមកឈាម ក្អកមកឈាមរាល់ថ្ងៃ តែសំណាងបំផុតដែលវាមិនមែនជាដំណាក់ការចុងក្រោយ នៅសល់២ដំណាក់ការទៀតបានមើលលែងជា។ លទ្ធផល ម្ទេសពេក ជូរពេក ផឹកលើកដាច់សាច់ស្អាតពេក ដេកយប់ជ្រៅពេក បាយអត់ទៀងពេក ច្រើនមុខទៀត អ្នកដូចខ្ញុំសម្រួលខ្លួនឯងវិញខ្លះទៅខ្ញុំខ្វះតែបន្តិចទៀតយឺតពេលហើយ។ លើកនេះរលាកក្រពះធ្ងន់ធ្ងរ ពេទ្យថាមកទានពេល បើយឺតតែមួយខែ ពីរខែ ហើយប៉ះខ្ញុំអ្នកអត់ចេះតមផង អាចក្លាយជាដំបៅក្រពះ ពិបាកមើលជាណាស់។ ជូនចំពោះបងប្អូនខ្ញុំប្រកាសជាសាធារណៈ ខ្ញុំអត់អីទេនៅរស់បានទៀត គ្រាន់តែរៀងខ្សោយជាងមុនតិច កុំបារម្ភ អូនសន្យាចាប់ពីថ្ងៃហ្នឹងទៅតមរហូត”៕

 

ប្រភព៖ Mo Za​ , Khmernote