ព្រះសីហនុ៖ បុរសម្នាក់ បានសម្រេចចិត្តសម្លាប់ខ្លួនភ្លាមៗ ក្រោយពីក្រុមហ៊ុនអេវើហ្គ្រីន ដោយមានការចូលរួមពីមន្ត្រីមន្ទីបរិស្ថានខេត្តព្រះសីហនុ និងកម្លាំងចម្រុះ បានមករុះរើកម្ទេសផ្ទះរបស់គាត់ និងធ្វើការបណ្ដេញចេញពីដីដែលគាត់ធ្លាប់រស់នៅជាង ១០ឆ្នាំមកហើយ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ នៅខេត្តព្រះសីហនុ។
ព័ត៌មានបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុដែលបុរសរូបនេះ បានសម្រេចចិត្តសម្លាប់ខ្លួននេះ ដោយសារគ្មានកន្លែងរស់នៅទើបសុខចិត្តធ្វើបែបនេះ។ ជនរងគ្រោះ មានឈ្មោះ វិន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ករណីនេះ មិនទាន់ការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយនោះទេ៕