មិនសរសើរមិនបាន!! ស្រ្តីម្នាក់បានបើករថយន្តទៅប៉ះរថយន្តឧកញ៉ាហ៊ុន ជា ប៉ុន្តែលោកមិនបានទាមទារសំណងទេ ហើយថែមទាំងពោលពាក្យមួយឃ្លាថា…

34

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩ គេប្រទះឃើញ ឧកញ៉ា ហ៊ុន ជា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងបានបញ្ជាក់ប្រាប់ឲ្យដឹងថា “អាណិតណាស់ប្អូនគេប្អូនយើង ខ្ញុំប្រាប់គាត់ថាកុំយំវាមិនអីទេប្អូនស្រី គ្មានអ្នកណាចង់បើកបរអោយប៉ះឡានគេនោះទេ តែមនុស្សវាមានថ្ងៃដែលសយតែយ៉ាងណាក៏គួបើកបរដោយមានការប្រុងប្រយត្ន័ផង បាទ (បំណងពីខ្ញុំ បាទ)”។

ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូលមក comment ក្នុងន័យកោតសរសើរនូវចិត្តដ៏ល្អរបស់ ឧកញ៉ា ហ៊ុន ជា ដោយប្រាប់ឲ្យដឹងថា “ទឹកចិត្ដល្អណាស់ បងប្រុស”, អ្នកខ្លះទៀតបន្ថែមថា “ស្តាយឡានណាស់បង តែក៏សូមអរគុណបងដែលមានចិត្តមេត្តាដល់ប្អូនស្រី”។ មានម្នាក់ទៀតសរសេរថា “សូមសរសេីរ បងណាស់ អំពេីល្អរបស់បង នឹងមានមនុស្សជាច្រេីន ចងចាំ”។ ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលពេញចិត្តទង្វើរដ៏ប្រពៃមួយនេះ របស់លោក ដែលចេះអាធ្រាស្រ័យដល់អ្នកដទៃ៕