(មានវីដេអូ) គំនិតគួរពិចារណា! ឡានទំលាក់ភ្លាម មិនទាន់បានក្រដាស់ពន្ធភ្លាមទេ ត្រូវរង់ចាំ យ៉ាងតិច១៥ថ្ងៃ ចឹងមានតែត្រៀមឡានស្ទូចអោយហេីយ!

55

ចាប់តាំងពីថ្ងៃអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌ បានធ្វេីការឃាត់រថយន្ត និងម៉ូតូមួយចំនួនដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខនៅតាមដងផ្លូវ ដោយយកមករក្សាទុកនៅការិយាល័យចរាចរណ៍ និងធ្វេីការផាកពិន័យ ដោយអោយម្ចាស់ទៅធ្វេីស្លាកលេខរួចរាល់ទេីបអនុញ្ញាតិអោយយកត្រឡប់ទៅវិញបានរថយន្តដែលមានបង្កាន់ដៃធ្វេីស្លាកលេខត្រឹមត្រូវ ត្រូវបានអនុញ្ញាតិអោយធ្វេីដំណេីរទៅមុខទៀតបាន។

យ៉ាងណាមិញមានការលើកឡើងជាច្រើនរបស់អ្នកប្រកបអាជីវកម្មលក់រថយន្តថា​ ? គំរូល្អ សូមគោរព ?
ច្បាប់ថ្មី សំរាប់បងៗអ្នកលក់ឡាន ត្រៀមឡានស្ទូចអោយហើយ ពេលទំលាក់ពីទូរភ្លាម ទោះឡានបើកកើត ឫ បើកមិនកើត គឺ ហាមចរាចរណ៍ លើដងផ្លូវ ច្បាប់ថ្មី សូមគោរពទាំងអស់
បញ្ជាក់ឡានទំលាក់ភ្លាម មិនទាន់បានក្រដាស់ពន្ធភ្លាមទេ ត្រូវរង់ចាំ យ៉ាងតិច15ថ្ងៃ ហិហិហិ ជួយគិតគ្នាផង បងៗ ?
មើលអោយហេីយ ទៅ មិចៗ ទិញសៀង និង ពងទាប្រៃ ទុកអោយហើយ ទៅ កុំអោយឡើងថ្លៃទាន់ ឡានលក់វិញស្ងាត់គ្រប់ហ្គារាស់ មិនសៀងទើបចំលែក
ចំណែកពន្ធឡាននាំចូល ឡើង គ្មានថ្ងៃចុះទេ ឡើងលុះអវសាន្តជីវិត ?