ពុទ្ធោអើយ! ពេលកូនឈឺឪពុករត់ចោល​ លុះពេលកូនស្លាប់ម្ដាយរត់ចោលទៀត​

97

កាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kitty Kanya គាត់បានបង្ហោះសារអមជាមួយនិងស្រ្តីម្នាក់ ដែលទើបតែសម្រាលកូនរួច ហើយត្រូវបានឪពុករត់ចោល ទុកឲ្យម្តាយនិងកូនរស់នៅយ៉ាងកំព្រា ដោយមានខ្លឹមសារទាំងស្រុងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

«អាណិតណាស់ ទារិកា កើតមកក្តៅខ្លួនខ្លាំង ហើមពោះ ម្តាយត្រូវប្តីរត់ចោល កូនខ្ចីគ្មានអ្នកកំដរ គ្មានលុយមើលកូនទេ ខាងពេទ្យអោយបញ្ជូនទៅគន្ធបុប្ផា តែមិនព្រមបញ្ជូនព្រោះអត់លុយហើយគ្មានអ្នកកំដរ ត្រដរទុកកូនស្រី អោយទៅជាបែបនេះ។ជួយShare ក្រែងលោមានអ្នកចិត្តបុណ្យជួយគាត់បន្តទៀត ។ បងប្អូនជួយគ្នាផង!! លេខទំនាក់ទំនង : 010808889 (លេខពេទ្យ)»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

នបានប៉ុន្មានផងស្រាប់តែ ម្ចាស់គណនីដដែល បានប្រកាសថា ៖ «កូនដែរបងៗបានជួយតាមរយះខ្ញុំនិងកូននិងបានស្លាប់ហេីយខ្ញុំទៅដល់គ្នាបានផុតហេីយ លុយដែរបងៗបរិច្ចាកនិងខ្ញុំវេរឲបងវិញឬបរិច្ចាកទៅគន្ធបុផ្ផាខ្ញុំទៅដល់សូម្បីតែម្តាយក៏រត់ចោលដែររកម្តាយក្មេងមិនឃេីញទេ​ ខ្ញុំបានត្រឹមយករបស់ដែរទិញឲគាត់យកឲទៅទុកលេីគាត់ហេីយប្រាប់គាត់ឲកេីតជាតិថ្មីជួបតែម្តាយនិងឪពុកមានទំនួលខុសត្រូវលេីកូន រូបនេះខ្ញុំទៅថតក្នុងឡានសពដែរគេទុកកូននិងរុំក្រណាត់ចោលទេដល់ស្អែកម៉ោង5ព្រឹកបានគេយកចេញទៅបូជាគ្នាឋការខ្លាំងណាស់ឪពុកម្តាយរត់ចោល។»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕