(មានវីដេអូ) កាន់តែអាណិតគាត់!! បងប្រុសធាក់កង់លក់ពោតស្ងោរ ត្រូវសន្តិសុខកោះពេជ្រម្នាក់គ្មានចិត្តមេត្តា ចាប់យកពោតរបស់គាត់ទៅទាំងអស់

66

ជីវិតមនុស្សម្នាក់ៗមានវាសនាមិនដូចគ្មានទេ ពួកយើង​មាន​សំណាង​ដែល​បាន​កើត​ក្នុង​ផែនដី​តែ​មួយដែល​មាន​មនុស្សចម្រុះជាតិសាសន៍ សរុប​ជាង៧ពាន់លាននាក់ ៕តែ​រឿង​គួរ​ឲ្យ​សោកស្ដាយ​គឺ​វាសនា​របស់​មនុស្ស​យើង​គ្រប់គ្នាសុទ្ធ​តែ​ខុសៗគ្នាទៅ​តាមបែប​ផែន​លក្ខខ័ណ្ឌជីវិតរៀង​ខ្លួន៕

ជាក់ស្ដែងនៅមុននេះបន្តិចយោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះ វី រះ បានធ្វេីការបង្ហោះរឿងរ៉ាវគួរអោយអាណិតអាសូរជាខ្លាំងដោយបុរសក្រីក្រធាក់កង់លក់ពោតស្ងោរត្រូវបានសន្តិសុខនៅក្នុងកោះពេជ្យបានចាប់យកពោតស្ងោររបស់គាត់ទៅបាត់ ខណះបុរសរូបនេះសុំអង្វរលេីកលេងទោសអោយគាត់ម្ដង​ តែមិនអាចកែប្រែកាលៈទេសៈបានក៏ត្រូវសន្តិសុខយកទៅហេីយគាត់ក៏ធាក់កង់ត្រលប់ទៅផ្ទះតែម្ដង៕ ខាងក្រោមនេះជាការសរសេររៀបរាប់របស់ម្ចាស់គណនីដោយបានអោយដឹងថា:

(ខ្មែរដូចគ្នាទេអីក៏អាក្រក់ម្លេះ?អាណិតគាត់ណាស់?លក់ពោតស្ងោរតិចតួចដើម្បីចិញ្ចឹមគ្រួសារ?ឥលូវត្រូវសន្តិសុខកោះពេជ្រចាប់យកទៅបាត់ទៀត។គាត់បានលើកដៃសំពះសំទោសដែរ គាត់ថាបងសំុម្ដងទៅគាត់នឹងបណ្ដើរកង់ចេញ តែសន្តិសុខនៅតែមិនព្រមហើយសន្តិសុខលើកពោតស្ងោរដាក់ឡើងម៉ូតូជិះចេញទៅហើយគាត់ក៏ជិះកង់ចេញទៅតាមក្រោយបាត់ទៅដែរបើរមានបងប្អូនណាលក់ដូរនៅកោះពេជ្រសូមប្រយ្នត័ផង)