ខ្មែរជួយខ្មែរ! លោកផែង វណ្ណៈ បានជួបអ្នកលក់ពោតស្ងោរម្នាក់ ដែលត្រូវ​បាន​សន្តិសុខ​កោះពេជ្រ​ចាប់យកពោតស្ងោរអស់កាលពីយប់មិញ ព្រមទាំងប្រគល់ថវិកាមួយចំនួន…

62

កាលពីម្សិលមិញនេះ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោងជាង ៩យប់ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “វី រះ” ​បានបង្ហោះរូបភាពពីបុរសលក់ពោតស្ងោរម្នាក់ ដែលត្រូវបានសន្តិសុខនៅកោះពេជ្រ បានចាប់យកពោតស្ងោរនោះទាំងអស់ បើទោះអ្នកលក់ពោតស្ងោរនេះលើកដៃសំពះសុំទោសក៏ដោយ។ ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា៖

“ខ្មែរដូចគ្នាទេអីក៏អាក្រក់ម្លេស អាណិតគាត់ណាស់ លក់ពោតស្ងោរតិចតួច ដើម្បីចិញ្ចឹមគ្រួសារ ឥលូវត្រូវ សន្តិសុខកោះពេជ្រ ចាប់យកទៅបាត់ទៀត។ គាត់បានលើកដៃសំពះសុំទោសដែរ គាត់ថាបងសុំម្ដងទៅ គាត់នឹងបណ្ដើរកង់ចេញ តែសន្តិសុខនៅតែមិនព្រម ហើយសន្តិសុខលើកពោតស្ងោរដាក់ឡើងម៉ូតូ ជិះចេញទៅ ហើយគាត់ក៏ជិះកង់ចេញទៅតាមក្រោយបាត់ទៅដែរ បើមានបងប្អូនណាលក់ដូរនៅកោះពេជ្រសូមប្រយ័ត្នផង”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ គេក៏បានឃើញលោក ផែង វណ្ណៈ បានទៅជួបអ្នកលក់ពោតស្ងោរម្នាក់នេះហើយ។ លោក ផែង វណ្ណៈ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “បន្ទាប់​ពី​ទទួល​ដំណឹង​ថា​ ប្អូន​ប្រុស​លក់ពោតដ៏កំសត់ម្នាក់​ ត្រូវ​បាន​សន្តិសុខ​កោះពេជ្រ​ចាប់រឹបអូសយកពោតស្ងោរអស់កាលពីយប់ថ្ងៃទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០១៩​ នៅព្រឹក​ថ្ងៃទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៩​ នេះ​ ខ្ញុំបាទ​បាននាំយកថវិកាចំនួន​ ២០០​ ដុល្លារ​ (​ ថវិកា​ខ្ញុំ​ ១៥០​ ដុល្លារ​ ថវិកា​លោក​ លី​ សំអុល​ និង​ ភរិយា​ ៥០​ ដុល្លារ​ )​ ទៅប្អូនប្រុស​និង​ភរិយា​ នៅភូមិទី​ ១៧​ សង្កាត់​ បឹង​សាឡាង​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។

ប្អូន​ប្រុស​មានឈ្មោះ​ ជាប​ ទូច​ ប្រពន្ធ​ ឈ្មោះ​ ឈាង​ គន្ធា​ មានកូន​ ២​ នាក់​ មានស្រុកកំណេីតនៅ​ស្រុកព្រះស្ដេច​ ខេត្ត​ ព្រៃ​វែង​ បានមកជួលបន្ទប់គេស្នាក់នៅ​រកស៊ីស្ងោរពោតដេីរលក់ដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ​ ។”៕