ស្របពេលដែលម្នាក់់ៗ​ នាំគ្នាអាណិតបុរសលក់ពោត មានបុរសម្នាក់បោះសម្តីថា សន្តិសុខកម្សត់ធ្វើការតាមច្បាប់ដែលក្រុមហ៊ុនកំណត់សោះក៏ខុសដែរឬ??

59

យោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះ« វី រះ» បានធ្វេីការបង្ហោះរឿងរ៉ាវគួរអោយអាណិតអាសូរជាខ្លាំងដោយបុរសក្រីក្រធាក់កង់លក់ពោតស្ងោរត្រូវបានសន្តិសុខនៅក្នុងកោះពេជ្យបានចាប់យកពោតស្ងោររបស់គាត់ទៅបាត់ ខណះបុរសរូបនេះសុំអង្វរលេីកលេងទោសអោយគាត់ម្ដង​ តែមិនអាចកែប្រែកាលៈទេសៈបានក៏ត្រូវសន្តិសុខយកទៅហេីយគាត់ក៏ធាក់កង់ត្រលប់ទៅផ្ទះតែម្ដង ។ ខាងក្រោមនេះជាការសរសេររៀបរាប់របស់ម្ចាស់គណនីដោយបានអោយដឹងថា

«ខ្មែរដូចគ្នាទេអីក៏អាក្រក់ម្លេះ?អាណិតគាត់ណាស់?លក់ពោតស្ងោរតិចតួចដើម្បីចិញ្ចឹមគ្រួសារ?ឥលូវត្រូវសន្តិសុខកោះពេជ្រចាប់យកទៅបាត់ទៀត។គាត់បានលើកដៃសំពះសំទោសដែរ គាត់ថាបងសំុម្ដងទៅគាត់នឹងបណ្ដើរកង់ចេញ តែសន្តិសុខនៅតែមិនព្រមហើយសន្តិសុខលើកពោតស្ងោរដាក់ឡើងម៉ូតូជិះចេញទៅហើយគាត់ក៏ជិះកង់ចេញទៅតាមក្រោយបាត់ទៅដែរបើរមានបងប្អូនណាលក់ដូរនៅកោះពេជ្រសូមប្រយ្នត័ផង»។

ស្របពេលនេះដែលមានបុរសម្នាក់បានសរសេររៀបរាប់ថា (សន្តិសុខកម្សត់ធ្វើរការតាមច្បាប់ដែលក្រុមហ៊ុនកំណត់សោះក៏ខុសដែរ ។
ចម្ងល់តើធ្វើតាមច្បាប់ហេតុអ្វីក៏ខុស?
ចម្លើយ គឺធ្វើខុសចិត្តអ្នកមិនដឹងច្បាប់គាត់គឺបណ្ឌិតហ្វេសប៊ុក
កោះពេជ្រគេមានច្បាប់របស់គេ គេហាមគេប្រាប់រាប់ឆ្នាំមកហើយ តើអ្នកធ្លាប់ទៅកោះពេជ្រទេ? ធ្លាប់ឃើញគេជួលកន្លែងលក់ដូរទេ? ធ្លាប់ឃើញមាននគរបាលចរាចរណ៏ឬកងអាវុធហត្ថមានវត្តមានជាប្រចាំនៅកោះនោះទេក្រៅពីថ្ងៃបុណ្យធំៗរបស់ជាតិ? តើធ្លាប់ឃើញសន្តិសុខមានប្រាក់ខែក្លាយជាអ្នកធូធាទេ? សុទ្ធតែលំបាកដូចគ្នាហេតុអ្វីក៏ព្រួតគ្នាជេប្រទេចបណ្តាសាលើសន្តិសុខទៅវិញ? តើអ្នកមិនយល់ថាខ្លួនអ្នកគួរអោយស្អប់ណាស់ទេឬដែលមិនដឹងខ្យល់អីចេះតែជេរមួយមុខ? ចេះជេរស្ទាត់ដូចសព្វថ្ងៃគឺគ្រប់គ្រាន់ហើយសូមបងប្អូនឈ្លៀតពេលខំសិក្សាសីលធម៏បន្ថែមផងដើម្បីសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស។)

ប្រភព​ ហ៊ា ឆាយឃុន