ថ្មីៗនេះ ខាងសារព័ត៌មានចិន Sohu បានចេញផ្សាយពាក់ព័ន្ធនឹងម្ដាយរបស់តារាសម្ដែង Stephen Chow (ទិន ហ្វី) ដែលបានប្រទះឃើញដើរផ្សារធម្មតា ទិញឥវ៉ាន់ថោកៗសម្រាប់ប្រើប្រាស់ ។
គិតត្រឹមឆ្នាំនេះ ម្ដាយរបស់ទិន ហ្វីគឺមានវ័យ ៧៩ ឆ្នាំហើយ ប៉ុន្តែគាត់នៅតែប្រទះឃើញទៅណាមកណាតែម្នាក់ឯង ។ បើទោះជាក្នុងវ័យក្បែរ ៨០ ឆ្នាំក៏ពិតមែន ប៉ុន្តែអ្នកម្ដាយរបស់កំពូលតារាសម្ដែងរូបនេះ នៅតែរឹងមាំ និង ស្រស់ស្អាតដដែល ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ខណៈកូនប្រុសរបស់លោកស្រីមានទ្រព្យសម្បត្តិរាប់សិបលានដុល្លារ ប៉ុន្តែអ្នកម្ដាយរូបនេះ នៅតែប្រទះឃើញដើរផ្សារតែឯង ឈរជ្រើសរើសទិញស្រោមជើងក្នុងតម្លៃថោក ត្រឹមតែ ១០០ យន់ (ជាង ១៤ ដុល្លារ) ប៉ុណ្ណោះ ៕
ប្រភព៖ ប្រជាប្រិយ