(មានវីដេអូ) ស៊ែរបន្តផង!! នគរបាលស្រុកអង្គស្នួល បានចុះចាប់ឡានដឹកដីគ្មានឯកសារត្រឹមត្រូវ​ ទុកជាច្រើនខែ​រហូតមកដល់ពេលនេះនៅតែគ្មានដំណោះស្រាយ

2114

ថ្ងៃ២៣/១០/១៩ មានការបង្ហោះលើបណ្តាយសង្គម ដោយអំពាវនាវដល់ស្ថាប័នរដ្ឋដែលជាប់ពាក់ពន្ធឲ្យជួយដោះស្រាយករណី នគរបាលស្រុកអង្គស្នួលបានចាប់រថយន្តដឹកដីគ្មានពន្ធ ៦ គ្រឿងដោយភ្ចាប់និងខ្លឹមសារដូចខាងក្រោម:

ថ្ងៃនេះខ្ញុំសុំអំពាវនាវដល់ស្ថាប័នរដ្ឋជួយដោះស្រាយរឿងឡាននាងខ្ញុំដែលអធិការដ្ឋាននគរបាលស្រុកអង្គស្នួលចុះចាប់កាលពីថ្ងៃទី02ខែកក្កដាឆ្នាំ2019កន្លងផុតទៅប៉ុន្មានខែនេះ ថាឡាននោះជាឡានខុសច្បាប់ តែឡាននោះនាំចូលនៅស្រុកខ្មែរទេ ហើយពួកខ្ញុំក៏ទិញវានៅខ្មែរដែរមិនមែននាំចូលមកពីក្រៅប្រទេសឯណា ណាមួយឡានគេទិញរកស៉ីពេញស្រុកខ្មែរគិតថាមិនអី ខំខ្ចីលុយពីធនាគារមករកស៉ីបែបជាគេថាខុសច្បាប់ទៅវិញ ។ នៅថ្ងៃកើតហេតុពួកគាត់ប្រាប់ថាសុំអោយរង់ចាំការដោះស្រាយពីថ្នាក់លើសិន តែមកដល់ពេលនេះមិនទាន់មានដំណោះស្រាយយ៉ាងណានោះទេ ។ បើថាឡានខុសច្បាប់អត់មានបង់ពន្ធ ពួកគាត់ក៏មិនដោះស្រាយថាអោយបង់ពន្ធរឺយ៉ាងណា អោយរងចាំពីមួយថ្ងៃទៅមួយថ្ងៃមិនឃើញមានលទ្ធផលអ្វីប្រសើរសោះសម្រាប់ពួកខ្ញុំ។ តាមការរៀបរាប់ខាងលើមកខ្ញុំសុំអោយមានការដោះស្រាយអោយខ្ញុំផង ????? បើចាប់ឡានទុកចោលមិនដោះស្រាយបែបនេះ តើពួកយើងមានលុយឯណាទៅបង់ធនាគារ មានលុយណារកស៉ីចិញ្ចឹមកូន
សូមបងប្អូនជួយshareផង ??

ប្រភព Thav Sola