អានហើយស្វាងចែសម៉ង! គតិបណ្ឌិត​ទាំង១០ របស់មេដឹកនាំល្បីៗជុំវិញពិភពលោក

64

សូមលើកយកនូវគតិបណ្ឌិតទាំង១០ថ្មីៗមកបង្ហាញជូនមិត្តអ្នកអានបន្តទៀត ដែលវាចារដ៏មានអត្ថន័យទាំងនេះ សុទ្ធសឹងតែសម្រឹតសម្រាំងចេញពីសៀវភៅទស្សនវិជ្ជាមួយចំនួន។

គតិបណ្ឌិតទាំង១០នោះ រួមមាន៖

១៖ បើអ្នកដឹកនាំប្រកបដោយធម៌ រាស្ត្រទាំងឡាយរមែងបានសុខ តែបើអ្នកដឹកនាំមិនប្រកបដោយធម៌ នោះរាស្ត្រនឹងរមែងដោយទុក្ខ។

២៖ អំណាចទាំងអស់ ប្រសិនបើស្ថិតនៅលើមនុស្សតែម្នាក់ គង់មានថ្ងៃណាមួយគេអាចយកទៅប្រើប្រាស់ក្នុងផ្លូវខុស។

Tomas Jefferson ប្រធានាធិបតីទី៣សហរដ្ឋអាមេរិក

៣៖ អ្នកដឹកនាំ គឺជាមនុស្សដែលហ៊ានស្រមៃធំ និងខុសពីគេ។ អ្នកដឹកនាំតែងតែមានអ្វីដែងខុសប្លែកពីគេ។

៤៖ អ្នកអាចកសាងរាជបល្ល័ង្កជាមួយចំពុះក៏បាន ប៉ុន្តែអ្នកមិនអាចអង្គុយលើវាបានយូរនោះទេ។

៥៖ ភាពរឹងប៉ឹងពុំមែនកើតចេញពីកាយសម្បទាមាំមួននោះទេ តែវាកើតមកពីភាពអត់ធ្មត់ដែលយើងត្រូវមាន។

៦៖ ពេលខ្លះអ្នកត្រូវចុះចាញ់ ព្រោះថាការចាញ់អាចជាមេរៀនដ៏ល្អមួយធ្វើឲ្យអ្នកឈ្នះនៅពេលក្រោយបាន។

Will Smith

៧៖ កុំបន់ស្រន់ដើម្បីជីវិតងាយស្រួល តែត្រូវបន់ស្រន់ដើម្បីក្លាយជាមនុស្សខ្លាំង។

John F. Kennedy

៨៖ ដើម្បីផ្លាស់ប្ដូរពិភពលោក និងសង្គមបាន ប្រការដំបូង និងសំខាន់បំផុត គឺត្រូវផ្លាស់ប្ដូរខ្លួនឯង។

ហូ ជីមិញ មេដឹកនាំវៀតណាម

៩៖ គ្រូដ៏ល្អបំផុតតែងផ្ដល់ការណែនាំជាជាងការបង្គាប់បញ្ជា និងផ្ដល់កម្លាំងចិត្តដល់អ្នកស្ដាប់ឲ្យមានក្ដីប្រាថ្នាក្នុងការបង្រៀនខ្លួនឯង។ អេដវើដ បាល់វ័រលិតតុន។

១០៖ ទោះអ្នកមានសមត្ថភាពខ្លាំងប៉ុណ្ណា តែបើគ្មានឱកាសបញ្ចេញទេ អ្នកនៅតែជាមនុស្សឥតប្រយោជន៍។

ឆាវឆាវ