ហួសចិត្ត!! កូនស្លាប់ទាំងមូលបាត់ម្តាយ លុះពេលគេប្រកាសជំនួយបានច្រើន ទើបឃើញម្តាយមកវិញយំឡើងក្រហមក្រចក!

60

ដូចដែលប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុកបានដឹងហើយថា កាលពីពេលថ្មីៗនេះ មានទារិកាម្នាក់ ត្រូវបានឪពុករត់ចោល ហើយម្តាយនៅមើល ដល់ពេលដែលកូនស្លា ប់ម្តាយក៏រត់ចោលគ្នាទៀត មិនដឹងថា គាត់ជាម្តាយបែបណានោះទេ ។ ក្រោយពីបានឃើញទង្វើររបស់ម្តាយក្មេងធ្វើបែបនេះ​ ក៏ធ្វើឲ្យមហាជន មានមិនពេញចិត្តចំពោះទង្វើររបស់ស្រ្តីជាម្តាយយ៉ាងខ្លាំង ព្រោះនេះគឺជាទង្វើរដ៏ស្មោគគ្រោកបំផុត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sreymey Pech គាត់បានបង្ហោះសារយ៉ាងហួសចិត្តចំពោះស្រ្តីជាម្តាយ ដែលបានរត់ចោលកូន ។ អ្វីដែលគួរឲ្យកត់សំគាល់ទៅទៀតនោះ គឺស្រ្តីជាម្តាយរបស់ក្មេងនោះ លាបថ្នាំក្រចកឡើងក្រហមពេញម្រាមដៃ ធ្វើមើលតែខ្លួនទៅកម្មវិធីអ្វីមួយអញ្ចឹង។ តើអ្នកណាទប់ចិត្តបាន ពេលឃើញក្មេងគួរឲ្យស្រលាញ់ ត្រូវមកស្លា ប់ព្រោះតែម្តាយចិត្តអប្រិយ៍បែបនេះទាល់សោះ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “ទីបំផុតបានជំនួយដល់ដៃម្តាយហើយ​តែបើយកអោយគុន្ធបុប្ផាល្អជាងក្រែងបានជួយអ្នកត្រូវការពិតប្រាកដ មើលម្តាយពិបាកចិត្តយ៉ាងក្រហមក្រចកអស់ កូនស្លា ប់បាត់យំឡើងក្រហមក្រចក?????ចឹងបានថាមនុស្សយើងខ្លះធ្វើអោយខូចគេអ្នកល្អស្មោះត្រង់អស់ បើកូនឈឺចឹងមានទឹកចិត្តចង់មុជទឹក ជាងសប់ខ្យល់អោយកូន???? ខ្ញុំមិនដែលចង់ញុះញង់ទេអ្នកស្គាល់ខ្ញុំយល់ហើយ តែលើកនេះញ័រដៃខ្លាំង ។ ខ្ញុំសួរមានម៉ែណាកូនត្រូវការខ្យល់ហើយ ឆ្លៀតទៅមុជទឹកចោលកូនបាន? និយយរួមខ្ញុំមិនស្តាយលុយ មិនខ្វល់ថាអ្នកណាយកចាយអីចាយទៅលុយអោយហើយ គឺមិនរំលឹក គ្រាន់តែហួសចិត្តថាម្នាក់ហ្នឹងជាម្តាយរឺក៏ឆ្កែបង្កើតកូនចោល?”។

ទន្ទឹមនិងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញមតិថា “និយាយតាមត្រង់ទាំងអស់គ្នា ខ្ញុំគិតថាកូននឹងមិនមែនឪរត់ចោលទេ ប្រហែលកូនមិនដឹងឪពុកណាណីផង”និងមានអ្នកខ្លះថា កូននឹងស្លា ប់ទៅក៏ផុតទុក្ខផុតកម្មទៅកើតជាមួយម្តាយដែលមានចិត្តធម៌ស្រលាញ់មើលថែរកូន កុំមកកើតចំម្តាយដែលមិនចេះស្រលាញ់កូនបែបនេះ ។ ខ្ញុំគ្រាន់តែកូនក្តៅខ្លួនបន្តិចភ័យឡើងស្លេកមុខហើយ កុំថាឡើយលាបថ្នាំក្រចក សូម្បីតែសិតសក់គឺមិនសិតផង ចាប់ចងៗឬពាក់មួកទៅ សុំទោស​គាត់នេះធ្វើអោយខ្ញុំគិតអគតិខ្លាំង?”៕

ប្រភព Sreymey Pech