អានហើយភ្ញាក់ខ្លួនព្រើត!! ជនជាតិបារាំងម្នាក់ថា ខ្មែរសម័យនេះល្ងង់ហើយខ្ជិល ខុសគ្នាឆ្ងាយណាស់ពីសម័យអតីតកាល

236

ជនជាតិបារាំងម្នាក់សរសេររៀបរាប់អំពីជនជាតិខ្មែរក្នុងរបបអាណានិគមន៍បារាំងដែលបានចេញផ្សាយនៅឆ្នាំ ១៩៣៧ ដែលមានខ្លឹមសារថា៖​ “ជនជាតិខ្មែរខុសគ្នាឆ្ងាយណាស់ពីសម័យអតីតកាលរបស់ខ្លួន គឺជាសម័យកាលដ៏រុងរឿងថ្កើង ថ្កាន ជាពូជសាសន៍មួយដ៏ខ្លាំងរហូតដល់អាចសាងសង់ប្រា សាទអង្គរវត្តបាន និងមានទឹកដីធំទូលាយនិងជាអាណាចក្រមួយដ៏ខ្លាំង។

ប៉ុន្តៃបច្ចុប្បន្នកាលគឺជាស្ថានការណ៍មួយដ៏ចម្លែក “ពូជសាសន៍នេះគ្មានខ្វល់អ្វីទេ និងរំភើយមែនទែន” ហើយតទៅអនាគតពូជសាសន៍នេះអាចនិងរលាយបាត់ឈ្មោះពីភពផែនដីនេះតែម្ដង ព្រោះខ្មែរអាចនិងរលាយផុតពូជនូវចំពោះមុខនៃការហូរចូលយ៉ាងគក្រឹកគក្រេងពីសំណាក់ជន ជាតិយួន។

សម័យអាណានិគមន៍បារាំងបានផ្តល់តម្លៃឲ្យជនជាតិយួនច្រើនជាងជនជាតិខ្មែរដែលជាម្ចាស់ស្រុក ដោយសារតែបារាំងយល់ឃើញថា ជនជាតិយួនឧស្សាហ៍ហើយឆ្លាត ឯជនជាតិខ្មែរ “ល្ងង់ហើយខ្ជិល”។ ​​ពី​ឆ្នាំ​១៨៦៣ ​ដល់​១៩៥៣ មាន​ពាក្យ​មួយ​ឃ្លា​របស់​ជនជាតិ​បារាំង​នា​សម័យ​នោះ​ដែលប្រែជាភាសា អង់គ្លេសថា «The Vietnamese plant rice, the Cambodians watch it grow and the Lao listen to it grow»​។

​ឃ្លា​នេះមានន័យ​ជា​ភាសា​ខ្មែរ​ថា៖ ជនជាតិ​វៀតណាម​ចុះទៅ​ស្រែ​ដាំ​ដុះ​ស្រូវ​ ជនជាតិខ្មែរ​ដើរមើល​ស្រូវ​​ដុះ រីឯ​ជនជាតិ​ឡាវ​​ដេកស្តាប់​ស្រូវ​​ដុះ​​។

បើយើងអត់ពិចារណា បើយើងអត់ជាក់ស្ដែងនិយម មិនហានទទួលស្គាល់ការពិតច្បាស់ជាកើតចិត្តក្ដៅក្រហាយនិងពាក្យសើចចំអករបស់បារាំងមកលើជនជាតិខ្មែរ តែវាជាការពិតដូចបារាំងវិភាគ ១០០% មែនហើយគឺបច្ចុប្បន្ន “យើងល្ងង់ហើយខ្ជឹលទៀត”។ ហានទទួលស្គាល់ថាការគិតរបស់យើងរាប់ជំនាន់មកនេះគឺមានបញ្ហា ហើយត្រឹះរិះពិចារណាលើគោល គំនិតដែលដូនតាយើងបន្សល់ទុកឲ្យយើងថាតើត្រឹមត្រូវនិងប្រាកដនិយមឬអត់?

ព្រោះការយល់បែបណានិងនាំមនុស្សឲ្យចេញជាសកម្មភាពបែបនោះ។ ប្រទេសខ្លាំងទាំងឡាយគឺជាប្រទេសដែលមានពលរដ្ឋខ្លាំង ពលរដ្ឋខ្លាំងជាពលរដ្ឋរស់នៅជាមួយនិងនយោបាយជាប្រចាំ និងមិនមានពលរដ្ឋស្ទុក់ៗ ទុយមុយៗឡើយ។