ជួយស៊ែរបន្តផង!! នារីជនជាតិអង់គ្លេសម្នាក់ បានបាត់ខ្លួននៅកោះរ៉ុងប្រទេសកម្ពុជា ពេលនេះសាច់ញាតិកំពុងប្រកាសស្វែងរក

23

នារីបាត់ខ្លួនមានឈ្មោះថា Amelia Bambridge អាយុ ២១ឆ្នាំ មកពីក្រុង Worthing ប្រទេសអង់គ្លេស នាងត្រូវបានគេប្រទះឃើញចុងក្រោយជាមួយក្រុមធ្វើដំណើរនៅកោះរ៉ុងកាលពីថ្ងៃពុធ។ ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃសុក្រម្សិលមិញនេះ នៅពេលដែលជនរងគ្រោះត្រូវគ្រោងនឹងឆែកចេញ (check out) ពីហូ​ស​តែ​លយុវជន (Hostel) Nest Beach Club ដែលនាងបានស្នាក់នៅ ដើម្បីទៅជួបជុំជាមួយមិត្តរបស់នាងម្នាក់ទៀត ប៉ុន្តែមិនមាននរណាម្នាក់បានឃើញនាងនោះទេ។

លុះក្រោយមកប្រហែល ១០ម៉ោង ត្រូវនឹងម៉ោង ១០យប់ម្សិលមិញនេះ ខាងអ្នកគ្រប់គ្រងរបស់ហូ​ស​តែ​លក៏បានទាក់ទងទៅម្ដាយរបស់នាង និងបានរាយការណ៍ថាកូនស្រីរបស់គាត់បានបាត់ខ្លួនហើយ។ ចំណែកកាបូបដៃ កាបូបលុយ ទូរស័ព្ទ និងកាតធនាគាររបស់នាងត្រូវបានគេរកឃើញនៅឆ្នេរក្បែរនោះ។ យ៉ាងណាមិញម្ដាយរបស់នាងគឺ Linda Bambridge បាននិយាយថា រឿងនេះវាពិតជាចម្លែកខ្លាំងណាស់ ព្រោះកូនស្រីរបស់គាត់ជាធម្មតាគឺតែងតែនៅជាមួយក្រុម។ មន្ដ្រីប៉ូលីសបានប្រកាសអំពីការបាត់ខ្លួននេះ ប៉ុន្តែស្ថានទូតនឹងមិនទាន់បើកទ្វាររហូតដល់ថ្ងៃចន្ទ។ គួរឱ្យដឹងដែរថា នាង Amelia បានចាកចេញពីចក្រភពអង់គ្លេសកាលពីខែមុន ដោយឈប់សម្រាកពីការងារបន្ទាប់ពីបញ្ចប់ការសិក្សា ហើយនេះក៏ជាការធ្វើដំណើរលើកដំបូងរបស់នាងផងដែរ៕

 

 

 

ប្រភព khmernote