ពិតឬ?? ពលរដ្ឋខេត្តព្រះសីហនុ ផ្ទុះការរិះគន់ខ្លាំង រឿងក្រុមហ៊ុនចិន យកឆ្នេរស្អាតអូរត្រេះ សង់កំពង់ផែ

51

ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ដែល​មក​លេង​កម្សាន្ត​នៅ​លើ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​តំបន់​អូរ​ត្រេះ​នោះ មានការ​ងឿងឆ្ងល់​ទាក់ទង​នឹង​ក្រុមហ៊ុន​ចិន​មួយ​កន្លែង ដែល​កំពុង​សាងសង់​នៅ​លើ​ឆ្នេរ​នេះ ឥឡូវនេះ​ដឹង​ហើយ ដោយ​នាយក​គ្រប់គ្រង​តំណាង​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​អះអាង​ថា ជា​ការ​អភិវឌ្ឍ​ថ្មី ដោយ​ក្រុម​ចិន​ស្របច្បាប់ ធ្វើ​សំណង់​ស្ពាន​កំពង់​ផែ ទូក​ទេសចរណ៍ និង​កន្លែង​ចុះ​ចត​ឧទ្ធម្ភាគចក្រ ចំណុច​ឆ្នេរ​អូរ​ត្រេះ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គម្រោង​សាងសង់​ស្ពាន​កំពង់​ផែ និង​កន្លែង​ចុះ​ចត​ឧទ្ធម្ភាគចក្រ របស់​ក្រុមហ៊ុន​«​យូ​ណា​ន​ជី​ង ចេ​ង ខូ​អិ​ល​ធី​ឌី​» ដែល​ជា​ក្រុមហ៊ុន​ឯកជន​ដ៏​ធំ​មួយ​របស់​ចិន កំពុង​ដំណើរការ​សាងសង់ បើ​ទោះបីជា​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងណា​ក៏​ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេង តុង តំណាង​ក្រុមហ៊ុន​ចិន បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​ដំណើរការ​សាងសង់ សំណង់​កំពង់​ផែ​ទំហំ​ធំ​មួយ នៅ​ចំណុច​ឆ្នេរ​អូរ​ត្រេះ ស្ថិត​នៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ គឺជា​កន្លែង​ចតទូក​ទេសចរណ៍ និង​កន្លែង​ចុះ​ចត​ឧទ្ធម្ភាគចក្រ ហើយ​សំណង់​នេះ មាន ស​.​ជ​.​ណ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ​៤៥៩ ចុះ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩ និង​មាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩ បាន​អនុញ្ញាត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ជម្រាប​ផង​ដែរ​ថា អូរ​ត្រេះ ជា​ឆ្នេរសមុទ្រ​មួយ នៃ​ក្រុងព្រះសីហនុ នៅ​ភាគ​ខាងត្បូង នៃ​ឆ្នេរ​អូរ​ឈើទាល ដែល​លាតសន្ធឹង​តាម​បណ្ដោយ​សមុទ្រ នៃ​ក្រុងព្រះសីហនុ ឆ្នេរ​អូរ​ត្រេះ​មាន​ប្រវែង​ដល់​ទៅ​៣​គីឡូម៉ែត្រ ។ អ្វី​ដែល​ចែក​ដាច់​ឆ្នេរ​អូរ​ត្រេះ​ពី​ឆ្នេរ​ដទៃ គឺ​ភាព​ស្ងប់ស្ងាត់​មិន​ងាយ​នឹង​រកបាន​ឡើយ ឆ្នេរ​នេះ​ហាក់​នៅ​ដាច់​ដោយឡែក ព្រោះ​ប្រជាជន​ខ្មែរ​មិនសូវ​ពេញ​និយម​ទេ ដោយ​ភាគច្រើន​មាន​តែ​ភ្ញៀវ​ទេសចរ​បរទេស​ប៉ុណ្ណោះ​ទៅ​លំហែកាយ​ក្នុង​បរិយាកាស​រ៉ូ​មែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​រិះគន់​ត្រង់​ៗ​ថា ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​នេះ មិន​គួរ​ឲ្យ​មាន​សំណង់​អ្វី ដែល​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង កន្លែង​លេង​ទឹក​កម្សាន្ត​បែប​នេះ​សោះ ពីព្រោះ​តំបន់ឆ្នេរ​ខ្សាច់​អូរ​ត្រេះ​នេះ គឺជា​ឆ្នេរ​ខ្សាច់​ដែល​ល្អ​ស្អាត​ជាងគេ នៅ​ក្នុង​ក្រុងព្រះសីហនុ និង​កំពុង​ពេញ​និយម​បំផុត សម្រាប់​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ ក្នុង​ការ​មក​លេង​កម្សាន្ត ហើយ​ក៏​ជា​ឆ្នេរ​តែ​មួយ​គត់ ដែល​នៅ​សេសសល់​ពី​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន ប៉ុន្តែ​ឥឡូវ ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ចិន សាងសង់​សំណង់​ស្ពាន​កំពង់​ផែ និង​ចំណត​ឧទ្ធម្ភាគចក្រ​ទៀត គឺ​ចប់​ហើយ ភ្ញៀវ​ទេសចរណ៍ មិន​មាន​កន្លែង​លេង​កម្សាន្ត​ទៀត​នោះ​ទេ ព្រោះ​គម្រោង​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ប្រើប្រាស់​ដី​ឆ្នេរ​ធំ​ណាស់ ក្នុង​ការ​សាងសង់ ។ បើ​ត្រឹម​សាងសង់​កំពង់​ផែ វា​មិនសូវ​ជា​បញ្ហា​នោះ​ទេ តែ​នេះ បែរជា យក​ដី​ឆ្នេរ មក​ធ្វើ​ជា​ព្រ​លាន​យន្តហោះ​( ឧទ្ធម្ភាគចក្រ​)​ទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​នេះ សូម​ថ្នាក់ដឹកនាំ​ខេត្ត ឬ​ក៏​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មេត្តា​ពិចារណា​ឡើង​វិញ​ផង ហើយ​បើ​អាច​បង្វែរ​ចំណត​ព្រ​លាន​យន្តហោះ​(​ឧទ្ធម្ភាគចក្រ​)​ទៅ​ដាក់​កន្លែង​ផ្សេង​ល្អ​ប្រសើរ​ជាង​នេះ តែបើ​មិន​អ​ញ្ចឹ​ង​ទេ​នោះ គឺ​យ៉ាប់​ហើយ គ្មាន​ឆ្នេរ​កម្សាន្ត​ទៀត​ទេ ។ ចុះ​ព្រ​លាន​យន្តហោះ​ក្រុងព្រះសីហនុ (​អតីត​ព្រ​លាន​យន្តហោះ​កងកេង​) ហេតុ​អី​ឧទ្ធម្ភាគចក្រ ចុះ​ចត​មិន​បាន ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រម្លឹក​ថា កាលពី​អំឡុង​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ តំបន់ឆ្នេរ​ចំណុច​ឆ្នេរ​អូរ​ត្រេះ​នេះ ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េ​ង ក៏​ធ្លាប់​ធ្វើការ​សាងសង់​ស្ពាន​កំពង់​ផែ​ដែរ ដោយ​កាលនោះ គណៈ​ក​ម្មា​-​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​ព្រះ​សីហ​នុ បញ្ឈប់​ការ​សាងសង់​តាម​បណ្ដោយ​ឆ្នេរ​ខ្សាច់​អូរ​ត្រេះ និង​ត្រូវ​រៀបចំ​ទីតាំង​ឆ្នេរ​ចំណី​សមុទ្រ​របស់​រដ្ឋ​ឲ្យ​មាន​សភាព​ដើម​វិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​លិខិត​ឆ្លើយ​តប​ចុះ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ លោក អ៊ឹម ឈុ​ន​លឹ​ម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​សម្រេច​ជា​ផ្លូវការ​បដិសេធ​នូវ​សំណើ​របស់​ក្រុមហ៊ុន Royal Group ដែល​បាន​ស្នើ​កាលពី​ខែសីហា ឆ្នាំ​២០១៥ ជុំវិញ​សិទ្ធិ​សុំ​កាន់កាប់​ដី​ឆ្នេរ ចំណី​សមុទ្រ​របស់​រដ្ឋ ទៅ​លើ​ក្បាលដី​ប្រវែង ៤០​ម៉ែត្រ ជម្រៅ​១៥ ម៉ែត្រ​ដល់​ឆ្នេរ​ខ្សាច់ នៅ​តាម​បណ្ដោយ​ឆ្នេរ​ខ្សាច់​អូរ​ត្រេះ ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាងសង់​ផែ​បម្រើ​ការ​អភិវឌ្ឍន៍​កោះរុង ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិខិត​នោះ បាន​បញ្ជាក់​ថា​៖ «​ទីតាំង​ស្នើ​សុំ ពុំ​អាច​អនុញ្ញាត​បាន ពីព្រោះ​រាជរដ្ឋាភិបាល មាន​គោលការណ៍​ឲ្យ​រៀបចំ​ឆ្នេរ​អូរ​ត្រេះ ជា​ឆ្នេរ​គំរូ​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍ និង​បរិស្ថាន​តំបន់ឆ្នេរ ដោយ​ត្រូវ​ធ្វើការ​បង្កក​រាល់​ការ​សាងសង់​លើ​ដី​ចំណី​សមុទ្រ​នៅ​ទី​នេះ ព្រមទាំង​សិក្សា​រក​វិធានការ ដើម្បី​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​តាម​ដី​ចំណី​ឆ្នេរ​នេះ​ចេញ​»​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​លិខិត​នេះ លោក​ទេស​រដ្ឋមន្ត្រី អ៊ឹម ឈុ​ន​លឹ​ម ក៏​បាន​ស្នើ​អភិបាលខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ប្រធាន​គណៈ​ធម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ខេត្ត​ព្រះ​សីហ​នុ ឲ្យ​បញ្ឈប់​ការ​សាងសង់​របស់​ក្រុមហ៊ុន និង​ត្រូវ​រៀបចំ​ទីតាំង​ទាំងនោះ​ឲ្យ​មាន​សភាព​ដូច​ដើម​វិញ​។ ជាមួយ​គ្នា​នេះ លោក ក៏​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន សិក្សា​រក​ទី​ទាំង​ថ្មី ដែល​មាន​លក្ខណៈ​សម​ស្រប មិន​ប៉ះពាល់​ដល់​បរិស្ថាន​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត សម្រាប់​ទេសចរណ៍ និង​ដំណើរការ​សាងសង់ លុះណាតែ​មានការ​អនុញ្ញាត​ជា​មុន​ពី​គណៈ​ធម្មាធិការ​ជាតិ​នេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ KBN