(មានវីដេអូ) ក្រោមមេឃតែមួយ​​ តែវាសនាខុសគ្នា…ប្អូនប្រុសម្នាក់ ដើររើសម្ហូបតាមធុងសម្រាមគេ យកទៅហូប ព្រោះតែ…

31

នាពេលបច្ចុប្បន្នមានមនុស្ស​ម្នាជាច្រើន​ រស់នៅក្នុងភាពពិបាក ហើយក៏មានមនុស្សជាច្រើនអ្នករស់នៅតាមសំយ៉ាបផ្ទះគេ ហើយក៏មានអ្នកខ្លះទៀតគ្មានទាំងម្តាយ គ្មានទាំងផ្ទះស្នាក់នៅ។ ដោយឡែកមានក្មេងប្រុសម្នាក់ ត្រូវរស់នៅក្នុងស្ថានភាពពិបាក សូម្បីតែបាយហូបក៏គ្មាន ដើរតាមសំយ៉ាបផ្ទះគេ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នុត ច័ន្ទបញ្ញា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកទៀតថា “ពិតជាគួរអោយកំសត់ណាស់មនុស្សរស់នៅលើផែនដីតែមួយប៉ុន្តែជីវភាពរស់នៅខុសគ្នាប្អូនប្រុសម្នាក់កំព្រាឪពុកម្តាយមិនមានផ្ទះសំបែងរស់នៅដើរដេកតាមចិញ្ចើមផ្លូវហើយអត់មានអីញុំដើររើសបាយក្នុងធុងសំរាមយកមកហូបគួរអោយអាសូរណាស់ ។ សូមបងប្អូនខ្មែរក្នុងប្រទេសនិងក្រៅប្រទេសបើមានទឹកចិត្តសូមជួយដល់ប្អូនប្រុសផង ។អាចតាមរយះខ្ញុំក៍បានដែល 070800504″។

ទន្ទឹមនឹងនេះបងប្រុសម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងទៀតថា​”មិនមែនគ្នាចង់ដើររើសបាយពីធុងសំរាមយកមកហូបទេដោយគ្នាកន្លងមកទៅសុំកន្លែងគេធ្វើការម្ចាស់ហាងសួររកអត្តសញ្ញាប័ណហើយលូវមនុស្សគេអត់ទុកចិត្តទេគ្នាជាក្មេងកំព្រាហើយស្លូតទៀតហើយបើតាមខ្ញុំសួរនាំគាត់គាត់បានប្រាប់ថាសព្វថ្ងែគាត់ដើររើសបាយតាមធុងសំរាមហូបនៅមានអ្នកខ្លះថាគាត់ជក់​​ ថ្នាំ ទៀតតាមការពិតគាត់មិនមែនដូចមនុស្សគេនិយាយទេឃើញគាត់និយាយមកធម្មតាអ្នកខ្លះអាណិតគាត់ក៍អោយបាយគាត់ហូបទៅ”៕

 

 

 

មានវិដេអូ៖

ប្រភព៖ នុត ច័ន្ទបញ្ញា