ជូនពរឲ្យឆាប់រកឃើញ ! ឯកឧត្តម គួច ចំរើន ចុះដឹកនាំកម្លាំងផ្ទាល់ដើម្បី ស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅលើកោះរ៉ុង កាលពីថ្មីៗនេះ…

28

នៅថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩នេះ ឯឧ គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯឧ នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ។

ចំពោះមុខនេះកំលាំងគ្រប់ផ្នែកកំពុងតាមរក តាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ឆ្នេរថ្មនិងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង។

លោក ណុប បញ្ញា ស្នងការរងនគរបាល និយាយថា គេបានឃើញនារីនោះចុងក្រោយនៅបាត់ខ្លួនម៉ោង៣,៣០ទាបភ្លឺថ្ងៃទី២៤តុលា២០១៩ ក្នុងពិធីជប់លៀងមួយនៅករ៉ុង ក្រោយមកក៏បាត់ដំណឹងតែម្តង។នារីដែលបាត់ខ្លួននេះមានមិត្តភក្ត័ ម្នាក់ជាជនជាតិហូឡង់ ដែលទើបស្គាល់គ្នានៅពេលមកលេងកម្ពុជានេះ។

នាងមានឱពុកធ្វើការនៅវៀតណាម។កន្លែងបាត់ខ្លួនជាភូមិដែលមានកម្មករសំណង់ច្រើនរស់នៅរយៈពេលវែង។លោក ណុប បញ្ញា បន្ថែមថា៖កន្លងមកធ្លាប់មានភ្ញៀវបរទេសក្រោយពីទុកឥវ៉ាន់នៅកន្លែងស្នាក់ហើយគាត់ដើរលេងតាមព្រៃ៤,៥ថ្ងៃក្រោយមកក៏ត្រឡប់មកវិញ។