ចាប់បានហើយចោរដែលគេបង្ហោះតាមហ្វេសបុកថ្ងៃមុន កាត់ទ្វារស័ង្កសីផ្ទះប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅ

32

ភ្នំពេញ:ហេតុការណ៍នេះបានកើតឡើង នៅផ្ទះលេខ៣អា ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ម៉ោង០១និង៣០នាទី។
ជនរងគ្រោះឈ្មោះ អោម ពិសី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមន្រ្តីរដ្ឋសភា ស្នាក់នៅផ្ទះលេខ៣អា ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ វន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានបិទទ្វារផ្ទះដាក់គន្លឹះត្រឹមត្រូវ រួចចូលដេកនៅក្នុងផ្ទះ រហូតដល់ម៉ោង០១និង៣០នាទី ឈានចូលថ្ងៃទី ២៦ខែតុលាឆ្នាំ២០១៩ ស្រាប់តែជនសង្ស័យផ្លោះរបងចូលទៅក្នុង ឡើងទៅលើដំបូលផ្ទះជនរងគ្រោះចាក់ប្លង់សេ យកកន្ត្រៃកាត់ទ្វារ ស័ង្កសីលូកដៃឆ្កឹះគន្លឹះបើកទ្វារចូលក្នុងផ្ទះលួចទ្រព្យសម្បត្តិរួមមាន ៖ (លុយដុល្លារ លុយខ្មែរ លុយសិង្ហបុរី សរុប ៣០០ដុល្លារ), ម៉ាស៊ីនថតរូប០១គ្រឿង, នាឡិកាដៃ០១គ្រឿង និងកូនសោរថយន្ត០១ រួចគេចខ្លួនយកម៉ាស៊ីនថតទៅលក់ឲ្យគេបានលុយ ២០ដុល្លារ យកលុយស៊ីចាយអស់។ លុះដល់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៩ ម៉ោង០៣និង០០នាទីទៀបភ្លឺ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមច្បាប់៕