ចាក់ដោតណាស់!! ភាពខុសគ្នាដាច់ស្រលះ រវាងជនជាតិចិន និងជនជាតិជប៉ុន លើទឹកដីខ្មែរ

69

ភាពខុសគ្នារវាង ចិន និង ជប៉ុន នៅកម្ពុជា ?? VS ??

?? ជប៉ុនចូលមករេីសសំរាម និងបង្កេីតរោងចក្រឆ្នៃសំរាម

?? ចិនចូលមកពង្រាយសំរាម និងធ្វេីរោងចក្រដេីម្បីបង្កេីតសំរាម

?? ជប៉ុនចូលមកផ្ដល់ជំនួយភ្លេីងស្តុបជួយសម្រួលចរាចរណ៍នៅកម្ពុជា

?? ចិនចូលមកទិញឡានបេីកឆ្កួតឡប់បង្ករគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា

?? ជប៉ុនបង្កេីតអង្គការ Jica កសាងប្រព័ន្ធអប់រំជួយធនធានមនុស្សនៅកម្ពុជា

?? ចិនចូលមកបង្កេីតក្លឹប កាស៊ីណូ បំពុលធនធានមនុស្សនៅកម្ពុជា

?? ជប៉ុនចូលផ្ដល់ជំនួយតាមអង្គការ Jima ជួយសំអាតមីននៅកម្ពុជា

?? ចិនចូលមកកាន់កាប់អាវុធបាញ់បោះនៅកម្ពុជា

?? ជប៉ុនចូលមកជួយកសាងប្រជាធិបតេយ្យនៅកម្ពុជា

?? ចិនចូលមកសាបព្រួសចរឹតអាណាធិបតេយ្យនៅកម្ពុជា

?? ជប៉ុនចូលមកផ្ដល់បច្ចេកទេសច្បាប់រដ្ឋប្បវេណីដល់សកលវិទ្យាល័យ

?? ចិនចូលមកបង្កេីតភាពស្មុគស្មាញល្មេីសច្បាប់នៅកម្ពុជា

?? ជប៉ុនមកជួយបច្ចេកទេសលេីការកសាងតំបន់ទេសចរណ៍នៅកម្ពុជា

?? ចិនចូលមកជួយបំផ្លាញសោភណភាពនៃតំបន់ទេសចរណ៍កម្ពុជា

?? ជប៉ុនផ្ដល់ជំនួយឥតសំណងគ្រប់យ៉ាងលេីកម្ពុជា

?? ចិនផ្ដល់ចំនួយយកចំណេញបំផ្លាញធនធាននៅកម្ពុជា

៖ តឹកតាងមួយចំនួនខាងលេីគឺសបញ្ជាក់យ៉ាងច្បាស់ថាជប៉ុនជាប្រទេសមួយដែលជួយខ្មែរយ៉ាងច្រេីនដោយឥតល័ក្ខខ័ណ្ឌចំពោះខ្មែរដែលជាប្រទេសមួយខ្ទេចខ្ទាំដោយសង្គ្រាមដោយសារកត្តាការប្រកួតប្រជែងលេីភូមិសាស្ត្រនយោបាយឥណ្ឌូចិន ជប៉ុនបានជួយខ្មែរយ៉ាងស្ងប់ស្ងៀមឬអាចនិយាយថាជួយដោយសាបព្រួសអំពេីល្អ រងចាំឱកាសមួយមកដល់តែប៉ុណ្ណោះ ដែលខុសពីចិន ជួយលក្ខណៈបំផ្លិចបំផ្លាញ កេងចំណេញ ហេីយខុសពីអាមេរិកដែលជួយ តែទាល័ក្ខខ័ណ្ឌនេះនោះ ទាមទារថ្នូរនយោបាយមិនចេះចប់ មិនចេះហេីយ ដែលខុសពីយួន ជួយខ្មែរដេីម្បីឈ្លានពាន ជួយខ្មែរម្ខាងអោយសំលាប់ខ្មែរម្ខាង .ល.

-បច្ចុប្បន្ន ចិនមានចរឹតអំណួត អាងលុយ កោងកាច ដែលជាចរឹតរបស់ជប៉ុនកាលពីមុនសង្គ្រាមលោក

-បច្ចុប្បន្ន អាមេរិកមានចរឹតញុះញុងបង្ករសង្គ្រាម ពន្យុះ គំរាមដែលជាចរឹតរបស់អាល្លឺម៉ង់កាលពីមុនសង្គ្រាមលោក

ដូចនេះបញ្ជាក់ថា ជប៉ុន និងអាល្លឺម៉ង មានចរឹតនយោបាយចាស់ទុំហេីយ រីឯចិននិងអាមេរិក ទេីបនឹងដេីរតាមក្រោយជប៉ុននិងអាល្លឺម៉ង់ទេ ដោយពុំទាន់ចាស់ទុំនៅឡេីយ

ក្រោយពេលសង្គ្រាមលោកដែលជាបរាជ័យដ៏ធំរបស់ អាល្លឺម៉ង់ និងជប៉ុន ប្រទេសនៃប៉ូល អ៊ឺរុបនិងអាស៊ីទាំង២នេះបានបោះបង់ជំហរនយោបាយបែប រឹងទទឹង ក្ដៅដូចភ្លេីង មកជាទន់ដូចសំឡី ត្រជាក់ដូចទឹកកក អនាគតនៃប៉ូលនយោបាយសកលលោក ជប៉ុន អាចនិងជះឥទ្ធិពលលេីអាស៊ីអាគ្នេយ៍យ៉ាងមហិមារ ដូចដែលអាល្លឺម៉ង់អាចនិងត្រួតត្រាអ៉ឺរ៉ុប បានដូចគ្នានៅ២០ឆ្នាំក្រោយ ទោះមានមតិជាច្រេីនតែងនិយាយពីឥទ្ធិពលនយោបាយយួន ចិន អាមេរិកនៅកម្ពុជា ហេតុអ្វីទេីបគេមេីលរំលងឥទ្ធិពលនយោបាយជប៉ុន ? ច្បាស់ណាស់មកពីជប៉ុនសាបព្រួសនយោបាយទន់ ត្រជាក់ សីលធម៌ ហួសកំរិតមួយដែលមនុស្សសាមញ្ញអាចយល់បាន

យេីងគ្រាន់តែដឹងថា សិស្សានុសិស្សភាគច្រេីនធ្លាប់អង្គុយលេីតុជប៉ុន កៅអីជប៉ុន , ពលរដ្ឋភាគច្រេីនជិះលេីស្ពានជប៉ុន , ក្មេងជំនាន់ក្រោយដេីរលេីផ្សា Aeon របស់ជប៉ុន ។
ចុះចិន អាមេរិក យួន បន្សល់អ្វីខ្លះលេីទឹកដីកម្ពុជា ?

ប្រភព៖ William Guang