សម្រាប់អ្នកថតរូប ពេលខ្លះមិនអាចនឹកស្មានដល់ រឿងថតជាប់វិញ្ញាណខ្មោច ។ អ្នកខ្លះមិនជឿរឿងអបិយជំនឿបែបនេះទេ ដោយនិយាយថា ជារូបកាត់តក្នុង Program PhotoShop ប៉ុន្តែជារឿងពិត មិនប្រឌិតសោះឡើយ ។ ចូរមើលរូបភាពថតជាប់វិញ្ញាណទាំង ១០ ដូចខាងក្រោម ៖
១០- ដៃនរណាហ្នឹង ???
បុរសម្នាក់នេះ ពិតជាមិនក្លាហានទៅដេកថតរូបនៅសណ្ឋាគារម្នាក់ឯងឡើយ ក្រោយពីគាត់ថត Selfi ម្នាក់ឯង ស្រាប់តែមានដៃលៀនចេញពីមកក្រោយ ។ គាត់និយាយថា ក្នុងបន្ទប់គាត់នៅតែម្នាក់ឯងសោះ!!!
៩- ពិតណាស់រូបនេះបើសិនជាមិនសង្កេតឱ្យច្បាស់ទេ ច្បាស់ជាមិនចាប់អារម្មណ៍ឡើយថា មានមនុស្សទៅអង្គុយនៅលើចំណុចខ្ពស់បាន តើមានមនុស្សឯណាឡើងទៅអង្គុយបាន មានតែខ្មោច !!!!
៨- នេះជារូបដែល Post នៅលើអនឡាញ ដោយសង្កេតមើលក្នុងរង្វង់ក្រហមមើល៍ រូបដូចមនុស្ស ៣ នាក់ថតជាមួយគ្នា ប៉ុន្តែហេតុអី្វមានរូបដល់ទៅពីប្លង់ ព្រោះគាត់អះអាងថា នៅក្នុងបន្ទប់មានគ្នាតែពីរនាក់សោះ ។
៧- រូបនេះក្បាលនៅឯណា ? មិនបានថតជាប់វិញ្ញាណអ្វីទេ តែត្រឡប់ទៅជាបាត់ក្បាលទៅវិញ!!! គេនាំគ្នាឆ្ងល់ ការថតធម្មតាទេ តែហេតុអ្វីមិនឃើញក្បាល !?!
៦- បុរសរូបនេះបានជិះរថយន្តរបស់មន្ទីរពេទ្យមួយក្នុងខេត្តរៈយ៉ង, ធ្លាប់ដឹង រថយន្តនេះមានរឿងរ៉ាវច្រើនណាស់ មិនថាទៅទទួលអ្នកជំងឺ ឬ អ្នកស្លាប់ឡើយ តែពេលនេះបុរសរូបនេះបែរជាឃើញក្បាលកុមារថតរូបជាមួយ, យ៉ាងម៉េចទៅវិញហ្ន៎!!!
៥- រូបក្នុងពិធីបុណ្យសព គ្រោះថ្នាក់រថយន្តបុកស្លាប់ ហើយបុរសឈរថតនេះ ជាមិត្តរបស់សព ថតពីរប៉ុស្តិ, ប៉ុស្តិ៍ទី ១ ឃើញធម្មតា ដល់ពេលចុចប៉ុស្តិ៍ទី ២ មានជាប់ជើងមនុស្ស ដែលមិនដឹងនរណានៅពីក្រោយ ហើយបើសង្កេតមើលជើងឆ្វេងមានពាក់ស្បែកជើងប៊ូ ជើងខាងស្តាំមិនពាក់ ដូចកាលពីជួបហេតុរថយន្តបុកដូច្នេះដែរ ។ ញាក់សាច់ !!
៤- ក្បាលនរណាប្រជ្រៀតមើលដែរ ?!! រូបនេះក្រុមអាសាស្ម័គ្រ កំពុងជួយសង្គ្រោះអ្នករបួសម្នាក់ ស្រាប់តែមានផ្ទៃមុខបុរសម្នាក់ ពោរពេញដោយឈាម ដូចអ្នករងគ្រោះដែលកំពុងដេកស្តូកស្តឹងនោះ ក៏ថាបាន !!
៣- នរណាអង្គុយលើនោះ ? រូបនេះ មិនបាច់អត្ថាធិប្បាយក៏បាន ព្រោះមិនដែលមនុស្ស ឬ សាច់ញាតិណា ទៅអង្គុយលើមឈូសសពទេ ហើយជាងនេះទៅទៀត រូបនោះមិនដូចមនុស្សធម្មតាឡើយ គឺវិញ្ញាណខ្មោចតែម្តង !!
២- រូបភាពព្រឺខ្នងនេះ កាន់តែច្បាស់ទៅទៀត ។ យុវជនទាំងពីរនេះ បានប្រាប់ថា រូបកណ្តាលនេះ ជារូបមិត្តភក្តិរបស់ខ្លួនដែលស្លាប់ទៅ គេជាមិត្តស្និទ្ធស្នាលខ្លាំងណាស់ ប្រហែលជារឭកពួកខ្លួនខ្លាំងពេក ទើបមកថតរូបរួមគ្នា ។
១- រូបនេះកើតឡើងក្នុងខេត្តប៉ាថានី ម្តាយកូនមួយគូ ប្រើទូរស័ព្ទថត ស្រាប់តែមានជាប់រូបស្ត្រីម្នាក់ពាក់អាវយឺត ខោស្លីបពណ៌ផ្ទៃមេឃ ប៉ុន្តែនៅក្នុងបន្ទប់មានតែពីរនាក់ម្តាយនិងកូនប៉ុណ្ណោះ ។ រូបនេះត្រូវបាន យកទៅឱ្យអ្នកជំនាញវិភាគ ក៏បានចម្លើយថា ជាស្ត្រីក្មេងម្នាក់ដែលត្រូវឃាតករំលោភ