ទីបំផុត!! អាជ្ញាធរជាតិអប្សរា សម្រេចបាន១០០%នៃការស្តារឡើងវិញនូវផ្លូវថ្មើរជើង ខាងក្រោយប្រាសាទអង្គរវត្ត

19

យោងតាមផេកហ្វេសបុក អាជ្ញាធរជាតិអប្សរា Apsara Authority បានបង្ហោះមុននេះស្តីពីសកម្មភាពស្តារឡើងវិញនៅផ្លូវខាងក្រោយប្រាសាទអង្គរវត្ត។ ផេកផ្លូវការរបស់អាជ្ញាធរអប្សរា បានឲ្យដឹងថា៖ “កែលម្អហេដ្ឋារចនាសម្ពន្ធរូបវន្តក្នុងរមណីយដ្ឋានអង្គរ ក្រុមការងារថែរក្សាផ្លូវថ្នល់នៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យកំពុងយកចិត្តទុកដាក់ក្នុងការជួសជុល ស្តារឡើងវិញ និងថែទាំផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ។ ជាក់ស្តែងនៅថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារសម្រេចបាន១០០%នៃការស្តារឡើងវិញផ្លូវខាងក្រោយប្រាសាទអង្គរវត្ត។

ការស្តារឡើងវិញផ្លូវខាងក្រោយប្រាសាទអង្គរវត្តនាពេលនេះគឺដើម្បីចូលរួមចំណែកក្នុងការផ្តល់ភាពងាយស្រួលនៃដំណើរថ្មើរជើងជាទូទៅរបស់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត។ ម្យ៉ាងវិញទៀតនោះ កិច្ចការនេះក៏ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តដែលមានទីតាំងស្ថិតក្នុងបរិវេណប្រាសាទអង្គរវត្តដែរ។ សូមជម្រាបផងដែរក្នុងពេលថ្មីៗនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាក៏បានជួសជុលផ្លូវនៅមុខប្រាសាទបន្ទាយក្តីហើយដែរ៕”

 

 

 

 

 

 

 

 

 

ប្រភព៖ អាជ្ញាធរជាតិអប្សរា