កូនកំពុងពេញស្រឡាញ់ ក្ដៅខ្លួនធម្មតាយកទៅពេទ្យ ស្រាប់តែដាក់សេរ៉ូមខ្ទេចថ្លើម ប្រកាច់ស្លាប់ភ្លាមៗ

49

តើឱ្យអ្នកម្តាយធ្វើចិត្តភ្លាមៗម្តេចនឹងបាន បើកូនប្រុសជាទីស្រឡាញ់ធ្លាប់ថ្នាក់ថ្នមប្រលែង ផ្តល់ស្នាមញញឹម សើចសប្បាយមកឱ្យម្តាយ តែត្រូវស្លាប់ទាំងនៅសុខភាពល្អ មិនមានជំងឺអ្វីធ្ងន់ធ្ងរផងនោះ ។ ពិតជាគួរឱ្យអាណិតណាស់ចំពោះអ្នកម្ដាយដែលមានឈ្មោះថា លី សូនីដា រស់នៅខេត្តបាត់ដំបង ដែលបានបាត់បង់កូនប្រុសដោយសារក្តៅខ្លួន ហើយត្រូវពេទ្យចាក់ថ្នាំ ធ្វើឱ្យខូចថ្លើម មិនអាចសង្រ្គោះបាន ។

កូនខ្ញុំគ្រុនក្ដៅធម្មតា ក្ដីស្រឡាញ់បារម្ភខ្លាំងនាំទៅពេទ្យធំខេត្តបាត់ដំបង មិនទាន់ដឹងថាឈឺអីផងចាក់យកៗដាក់សេរ៉ូមបាន២កំប្លោកក៏ដោះចេញ កូនខ្ញុំប្រកាច់ថាមិនអីទេ យ៉ាប់ខ្លាំងសុំចេញមិនឱ្យចេញ បោះសំដីថាមិនទាន់ដល់ដំណាក់កាល តែដល់ពេលដល់ដំណាក់កាលទៅពេទ្យសៀមរាបថ្លើមកូនខ្ញុំខ្ទិចជួយលែងបានទៅហើយ ។ ឈឺចាប់ណាស់បានត្រឹមឈរមើលកូនដាច់ខ្យល់ស្លាប់តែជួយអីមិនបាន ។

អាពួកមនុស្សគ្មានបេះដូង កូនប្រុសរបស់ខ្ញុំគួអោយស្រឡាញ់ណាស់ តែពួកឯងសម្លាប់កូនខ្ញុំព្រោះតែលុយ ថ្ងៃណាមួយឯងនិងយល់ថាបេះដូងជាម្ដាយឈរមើលកូនវេទនារហូតដល់ស្លាប់អារម្មណ៍វាបែបណា ។ កូនខ្ញុំស្លាប់ដោយសារថ្នាំលើសកំរិតមិនមែនដោយសារជំងឺទេ ។ ហើយសូមផ្ដាំអ្នកណាដែលមានកូនឈឺ ទោះស្រាលរឺធ្ងន់ប្រញាប់ទៅពេទ្យគន្ធះបុប្ផាទៅ ពេទ្យគេល្អ មើលកូនយើងដិតដល់ណាស់ តែស្ដាយកូនម្ដាយយឺតពេលហើយ ។ ចុងក្រោយកុំចូលអោយសោះបាត់ដំបង បាត់បង់កូនមួយរៀងចាលពេញមួយជីវិតពេទ្យបាត់ដំបង ។ ខ្នាញ់ណាស់យើងដេញសួរថាកូនខ្ញុំកើតអី ឆ្លើយមកថា សួរធ្វើអីបើដឹងហើយយកទៅព្យាបាលខ្លួនឯងមែន ? អាថោកទាប ម្ដងចុះមិនដែលជេរអ្នកណាទេ ។